បច្ចេកវិទ្យា

មនុស្សក្រៅភព ដ៏ឆ្លាតវៃមានរាប់សិបនាក់ អាចរស់នៅជាមួយយើងក្នុង Milky Way

អង់គ្លេស៖ តាមការសិក្សា ដោយអ្នកស្រាវជ្រាវអង់គ្លេសថា ជនបរទេស ឬមនុស្សក្រៅភពដ៏ឆ្លាតវៃ ជាង៣០នាក់ អាចរស់នៅក្នុងកាឡាក់ស៊ីរបស់យើង នៅចម្ងាយជាមធ្យមប្រហែល ១៧,០០០ ឆ្នាំពន្លឺនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

ស្រាវជ្រាវបាននិយាយថា មានសំណួរសទរថា តើមានទម្រង់ជីវិតផ្សេងទៀត នៅក្នុងសកលលោករបស់យើងឬទេ អ្នកវិទ្យាសាស្រ្តយកចិត្តទុកដាក់ជាយូរមកហើយ។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Nottingham បានអនុវត្តវិធីសាស្រ្តថ្មីមួយដើម្បីប៉ាន់ស្មានចំនួនអរិយធម៌ អាចកើតមានដោយប្រើការសន្មតថា ជីវិតឆ្លាតវៃវិវត្តលើភពផ្សេងទៀតតាមរបៀបស្រដៀងគ្ នាដូចដែលវាមាននៅលើផែនដី។

ពួកគេបានគណនាថា កាឡាក់ស៊ីរបស់យើង អាចផ្ទុកនូវកមនុស្សក្រៅភព ដ៏ឆ្លាតវៃយ៉ាងហោចណាស់ចំនួន ៣៦ ដែលមានសមត្ថភាព បញ្ជូនសញ្ញាវិទ្យុទៅក្នុងលំហ។ ប៉ុន្តែពួកគេនិយាយថា ចម្ងាយមធ្យមទៅនឹងអរិយធម៌បែបនេះ ទំនងជាមានអាយុកាល ១៧,០០០ ឆ្នាំពន្លឺធ្វើឲ្យការរកឃើញ និងការប្រាស្រ័យទាក់ទងមានការលំបាកខ្លាំង ជាមួយបច្ចេកវិទ្យាបច្ចុប្បន្ន របស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top