កីឡាករ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប មេឃខៀវ Man City និងជម្រើសជាតិប្រេស៊ីលកីឡាករ Gabriel Jesus ត្រូវបានគេជឿជាក់ថា ក៏នឹងអាចជ្រើស យកផ្លូវថ្មីចេញពី Man Cityហើយចូលរួមជាមួយ នឹងយក្សអ៊ីតាលី Inter Milan នៅចុងបញ្ចប់នៃរដូវកាលនេះ។
ក្លឹប Inter Milan បានដាក់ពាក្យសុំចរចា ជាមួយនឹងកីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលបច្ចុប្បន្នអាចមានតម្លៃរហូតទៅដល់៦០លាន អ៊ឺរ៉ូ ឬប្រមាណជា៦៧លានផោន ដុល្លារនេះបើយោងតាមសារព័ត៌មានរបស់ប្រទេសប្រេស៊ីល ដែលមានឈ្មោះថា Lance News។
ការដាក់បញ្ចូល Jesus ទៅក្នុងគោលដៅរបស់ខ្លួននេះ គឺធ្វើឡើងនៅក្រោយពេល ដែលកីឡាករ Lautaro Martinez នឹងអាចផ្ទេរចេញពីអ៊ីតាលីទៅលេង ជាមួយនឹងក្លឹប Barcelona៕
ប្រែសម្រួល៖ស៊ុនលី