ព្រឹត្តិការណ៍

លោក ត្រាំ គំរាមដកកងទ័ព ចេញពីកូរ៉េខាងត្បូង បើក្រុងសេអ៊ូល មិនព្រមបង់ ៥ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ អតីតទីប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកលោក ចន បូលតុន បានឲ្យដឹងនៅក្នុងឯកសារ ចងចាំរបស់លោកថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដកកងទ័ពអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបានបង់ប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀង ចែករំលែកចំណាយ ការពារជាតិ ។

នៅក្នុងសៀវភៅក្រោម ចំណងជើងថា “បន្ទប់ដែលវាកើតឡើង” គ្រោងនឹងចេញផ្សាយ នៅថ្ងៃអង្គារលោក Bolton បានរំលឹកពីកិច្ចប្រជុំមួយ ដែលទាក់ទងនឹងប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឡើង កាលពីខែសីហា មុនការចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងវិធានការ ពិសេសរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

លោក ត្រាំ ត្រូវបានគេដកស្រង់សម្ដី ដោយលើកឡើងថា “ចាកចេញពីទីនោះ ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀង ៥ ពាន់លានដុល្លារ (សម្រាប់ការគាំទ្រ របស់កូរ៉េខាងត្បូង លើមូលដ្ឋានអាមេរិក) យើងខាតបង់ទឹកប្រាក់ចំនួន ៣៨ ពាន់លានដុល្លារនៅ ក្នុងពាណិជ្ជកម្មនៅកូរ៉េ”។

តម្រូវការដំបូងរបស់លោក ត្រាំ សម្រាប់ទឹកប្រាក់ ៥ ពាន់លានដុល្លារត្រូវបានគេរាយការណ៍យ៉ាង ទូលំទូលាយ នៅពេលដែលប្រទេសទាំងពីរ នៅតែជាប់គាំងនៅឡើយថា តើទីក្រុងសេអ៊ូល គួរចំណាយប៉ុន្មានសម្រាប់ ការថែរក្សាកងទ័ព អាមេរិកចំនួន ២៨.៥០០ នាក់ ដែលឈរជើង នៅលើឧបទ្វីបនេះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top