កីឡា

លោក Sarri បដិសេធថា មិនមានជម្លោះជាមួយ នឹងកីឡាករ Pjanicឡើយ

យោងតាមការចេញផ្សាយ របស់កាសែត Avaz នៅថ្ងៃនេះបានសរសេរថា គ្រូបង្វឹកក្លឹប Juventus លោក Maurizo Sarri បានធ្វើការប្រកាស បដិសេធថា លោកបានឈាន ទៅដល់ជម្លោះ ជាមួយនឹងកីឡាករ របស់ខ្សែបម្រើ Miralem Pjanic។

ការប្រកាសឆ្លើយតបនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែលមានសារព័ត៌មាន ជាច្រើនបានចុះផ្សាយអំពីករណីនេះ ហើយលោកបាននិយាយបែបនេះថា វាជាព័ត៌មានមិនពិតឡើយ ពួកយើងមិន ដែលមានជម្លោះអ្វីនោះទេ ហើយលោកបានបញ្ជាក់ថា Pjanicគឺជាកីឡាករដ៏សំខាន់ម្នាក់និងជាកីឡាករដែលបង្ហាញខ្លួនលេងឲ្យក្លឹបបានច្រើនបំផុតនៅរដូវកាលនេះ។

លោកបានបន្តទៀតថា គាត់ជាកីឡាករ ដ៏សំខាន់បំផុត សម្រាប់ក្លឹបហើយលោកតែងតែផ្អែកខ្លាំង ទៅលើកីឡាករបូស្នៀរូបនេះរហូតមក ។ គួរបញ្ជាក់ថាអស់រយៈពេលជាងកន្លះឆ្នាំ មកហើយដែលព័ត៌មាន ជាច្រើនបានសរសេរថា Pjanic កំពុងពិចារណាក្នុងចាកចេញពីអ៊ីតាលី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top