អាមេរិក ៖ ក្រុមហ៊ុន Apple បានបង្ហាញនូវមុខងារថ្មីៗ ជាច្រើនសម្រាប់ iPadOS 14 នៅក្នុងបទបង្ហាញសំខាន់ៗ របស់ខ្លួននៅសន្និសីទ អ្នកអភិវឌ្ឍន៍ពិភពលោក “Worldwide Developers Conference”ដើម្បីទាក់ទាញចំណា់អារម្មណ៍ អតិថិជននៅទូទាំងពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការផ្លាស់ប្តូរដ៏ធំបំផុត នៅក្នុងប្រព័ន្ធប្រតិបត្តិការ ថេប្លេតថ្មីផ្តោតលើ Apple Pencil Support គឺជាផ្នែកមួយ នៃការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនធ្វើឲ្យការបញ្ចូល ដោយដៃមានប្រសិទ្ធភាព ដូចក្តារចុច ។ ដើម្បីសម្រេចគោល បំណងនេះ Apple បានបង្កើត“ Scribble” “ អាចសរសេរបាន” ជាមុខងារថ្មីរបស់ iPadOS ដែលនឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ សរសេរដោយដៃ ទៅក្នុងរាល់អត្ថបទ និងផ្តល់ជូនដោយកម្មវិធីណាមួយ នៅលើប្រព័ន្ធ ។
លក្ខណៈពិសេសនេះ នឹងបម្លែងការសរសេរដោយដៃ ទៅជាអក្សរដែលវាយបញ្ចូលហើយ នឹងស្គាល់តួអក្សរចិន បន្ថែមលើអក្ខរក្រមអង់គ្លេស ស្តង់ដារ ។ Scribble នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្តូរ វេនគ្នាទៅវិញទៅមក រវាងភាសាអង់គ្លេសសរសេរ ដោយដៃ និង ភាសាចិនលើឯកសារតែមួយ និងលើបន្ទាត់តែមួយ ហើយនឹងបកប្រែដោយស្វ័យប្រវត្តិ ទាំងអក្សរអង់គ្លេស និងអក្សរចិន ទៅជាប្រភេទអក្សរកុំព្យូទ័រ ៕ដោយ៖លី ភីលីព