ព្រឹត្តិការណ៍

រូបភាពចលនា យឺតៗ នៃសកម្មភាព Apple Watch Series 5 បញ្ចេញដំណក់ទឹក ត្រង់ឧបករណ៍ បំពងសំឡេង

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បានអួតអាងថា ឧបករណ៍ Apple Watch ជំនាន់ទី ៥ របស់ខ្លួនធន់ និងដាក់នឹងទឹក បានរហូតដល់ជម្រៅ១៦៤ ហ្វីតដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ហែល និងងូតទឹកពាក់ឧបករណ៍ បានយ៉ាងស្រួលបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានអនុវត្តយន្តការមួយ នៅក្នុងឧបករណ៍ បំពងសំឡេង ហៅថា “ក្អកចេញទឹក” ហើយវីដេអូមួយបានចាប់ យកអង្គធាតុរាវត្រូវបានច្រាន ចេញក្នុងចលនាយឺត ។ YouTubers ត្រូវបានគេស្គាល់ថា The Slow Mo Guys បានប្រើកែវថតខ្នាតតូច ដើម្បីមើលដោយយកចិត្តទុកដាក់ ទៅលើឧបករណ៍បំពងសំឡេង និងបន្ថយល្បឿន នៃការថតរូបភាពបាន ៨០ ដង ។

វីដេអូបង្ហាញពីតំណក់ទឹកតូចៗ ជាច្រើនត្រូវបានហូរចេញ ពីឧបករណ៍ ក្នុងពេលតែមួយត្រង់ ឧបករណ៍បំពងសំឡេង ។ យន្ដការនៅខាង ក្នុងឧបករណ៍បំពងសំឡេង ទាញយកដំណក់ទឹកខ្លះចូល និងផ្អាកមួយភ្លែតមុន ពេលបាចទឹកចេញបន្ថែមទៀត Apple Watch បញ្ចប់វដ្តនេះ ១០ ដង ៕ដោយ៖លី ភីលីព

Most Popular

To Top