ព្រឹត្តិការណ៍

Apple កំពុងបង្កើតឧបករណ៍ បន្ថែមចំនួន២ រួមទាំងកាស Oculus បញ្ចូលរវាង AR និង VR

អាមេរិក ៖ យោងតាម របាយការណ៍ថ្មីរបស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple កំពុងតែបង្កើត នូវឧបករណ៍ពិត និងឧបករណ៍ ពិតជាក់ស្តែង ចំនួន២ ដោយមានរយៈពេលជាច្រើនឆ្នាំទៀត ដែលត្រូវបានចេញលក់ផ្លូវការ សម្រាប់អតិថិជន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ឧបករណ៍នេះ ត្រូវបានគេឲ្យឈ្មោះថា N421 ត្រូវបានគេនិយាយថា ជាវ៉ែនតាពិតមានទម្ងន់ស្រាល និងអាចត្រួតលើអត្ថបទ និងរូបភាពនៅលើអេក្រង់ ចំណែកឧបករណ៍មួយទៀតN301 ជាកាសស្តាប់ត្រចៀកមានថាមពលខ្លាំង ជាងមុនរួមបញ្ចូលគ្នានូវភាពពិត ដែលមានបន្ថែមនិង ការពិតជាក់ស្តែង ។

N301 អាចត្រូវបានចេញលក់នៅឆ្នាំ ២០២១ ខណៈN421 ត្រូវបានគេរំពឹងថានឹងចេញនៅឆ្នាំ ២០២៣ នៅពេលដំបូងបំផុត ។ ហើយមានពាក្យចចាមអារាមជាច្រើន អំពីផែនការសំម្ងាត់របស់ Apple ក្នុងការអភិវឌ្ឍផ្នែករឹង AR របាយការណ៍ នៃការខិតជិតបំផុត ចំពោះចេតនារបស់ក្រុមហ៊ុន ។ កាសស្តាប់ត្រចៀក មានកម្លាំងខ្លាំងជាងនេះ ត្រូវបានគេរាយការណ៍ថា នឹងប្រើអេក្រង់ដែលមានគុណភាពខ្ពស់ នឹងធ្វើឲ្យវាស្ទើរតែមិនអាចប្រាប់ ពីភាពខុសគ្នា រវាងវត្ថុពិត និងឌីជីថល៕ដោយ៖លី ភីលីព

Most Popular

To Top