ព្រឹត្តិការណ៍

អាមេរិកព្យាយាម ស្នើសុំដាក់ទណ្ឌកម្ម លើជំនួញសព្វាវុធរបស់អ៊ីរ៉ង់ ដោយគ្មានកាលកំណត់

បរទេស៖ The Bloomberg នៅថ្ងៃអង្គារនេះ បានសរសេរថា ប្រទេសអាមេរិក បានចែករំលែកនូវសេចក្តីព្រាង ជាដំណោះស្រាយបញ្ហាអ៊ីរ៉ង់មួយ ទៅកាន់សមាជិកនៃអង្គការសហប្រជាជាតិ ក្នុងគោលបំណងធំ ដើម្បីអាចបន្តដាក់ទណ្ឌកម្ម ទៅលើជំនួញជួញដូរអាវុធ របស់ប្រទេសអ៊ីរ៉ង់ និងដាក់ឲ្យវាក្លាយ ទៅជាកិច្ចព្រមព្រៀង គ្មានកាលកំណត់។

ជាមួយនឹងទណ្ឌកម្មបច្ចុប្បន្ន ដែលកំពុងមានសុពលភាព ត្រូវផុតកំណត់នៅខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ សេចក្តីព្រាងច្បាប់សហរដ្ឋអាមេរិក អំពាវនាវឱ្យប្រទេសទាំងអស់ ក្នុងការបន្តការងារ ការពារការផ្គត់ផ្គង់ការលក់ ឬផ្ទេរអាវុធដោយផ្ទាល់ ឬដោយប្រយោលទៅនិងមក ពីសាធារណរដ្ឋអ៊ីស្លាមមួយនេះ ឲ្យបានជារៀងរហូត។

ការព្យាយាម របស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីនិងចិន ដែលជាសមាជិកតែ២ប៉ុណ្ណោះ ដែលបានបោះឆ្នោតបដិសេធ ហើយមិនគាំទ្រការពង្រីក ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នោះនេះទេ ពីព្រោះពួកគេបានចោទប្រកាន់ ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះករណីនៃការចាកចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាឯកតោភាគី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top