អាមេរិក៖ជាផ្នែកមួយនៃការបង្ហាញ ដ៏ធំមួយនៅពីធីសន្និសីទពិភពលោក ស្តីពីអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកឆ្នាំ ២០២០ ក្រុមហ៊ុន Apple បានប្រកាសពីមុខងារថ្មីៗជាច្រើនលើម៉ាក macOS Big Sur ជាមួយការអាប់ដេតដ៏ធំ បន្ទាប់របស់ក្រុមហ៊ុនបញ្ជាក់លក្ខណៈពិសេសថ្មីសម្រាប់ កុំព្យូទ័រយួរដៃ និងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រលើតុ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
MacOS Big Sur ត្រូវបានគេគ្រោងនឹង ចេញផ្សាយនៅរដូវស្លឹកឈើជ្រុះនេះហើយ បើយោងតាមលោក Craig Federighi របស់ក្រុមហ៊ុន Apple ព្រមទាំងនឹងនាំមកនូវកម្រិតថាមពល និងសម្រស់ដែលមិនធ្លាប់មាននៅ ក្នុងកុំព្យូទ័រ Apple ។ យោងទៅតាម Federighi Big Sur ថា នឹងបង្ហាញនូវការអាប់ដេតដ៏ធំបំផុតទៅ Safari ដែលមិនធ្លាប់មាន ជាមួយនឹងលក្ខណៈពិសេស នៃគុណភាពជីវិត និងសន្តិសុខថ្មីៗជាច្រើន។
កម្មវិធីរុករកគេហទំព័ររបស់ក្រុមហ៊ុន Apple នឹងត្រូវបានធ្វើការអាប់ដេតដើម្បីបញ្ចូលប៊ូតុងរបាយការណ៍ ឯកជនដោយបង្ហាញរាល់កម្មវិធីតាមដានដែលដំណើរការ នៅលើគេហទំព័រណាមួយ អ្នកប្រើចូលមើល អនុញ្ញាតឲ្យពួកគេ ជ្រើសរើសអ្នកតាមដានណាដែល អាចអនុញ្ញាត ឬរារាំង។
មុខងាររបាយការណ៍ភាពឯកជន ក៏នឹងរក្សាបញ្ជីនៃលេខសម្ងាត់ត្រូវបានរក្សាទុករបស់ អ្នកប្រើប្រាស់ និងតាមដានកំណត់ត្រាសាធារណៈជាប្រចាំ ដើម្បីមើលថា តើគណនីណាមួយត្រូវបានគេលួច នៅក្នុងការបំពានសុវត្ថិភាពអាចត្រូវបានគេកត់សម្គាល់ ដែរឬទេ៕ ដោយ៖លី ភីលីព