នៅថ្ងៃចន្ទនេះ លីគកំពូលរបស់បាល់ទាត់ អង់គ្លេស Premier League បានប្រកាសហើយថា មនុស្សម្នាក់ ត្រូវបានធ្វើតេស្តិ៍ រកឃើញវិជ្ជមាន សម្រាប់កូវីដ ១៩ នៅក្នុងការតេស្ត ចុងក្រោយមួយរបស់ខ្លួន។
ក្របខ័ណ្ឌ Premier League បានធ្វើតេស្តទៅលើកីឡាករ និងបុគ្គលិកក្លិបចំនួន ១៨២៩ នាក់នៅចន្លោះពីថ្ងៃពុធ និងថ្ងៃអាទិត្យ ដែលក្នុងនោះមានម្នាក់ បានលេចចេញនូវករណី វិជ្ជមាន។
គួរបញ្ជាក់ដែរមកដល់ពេលនេះ មានករណីវិជ្ជមានកូវីដ១៩ចំនួន ១៧ ហើយនៅ Premier League ក្នុងចំណោម ការធ្វើតេស្តចំនួន១០២២៨ ដែលឆ្លងកាត់ការធ្វើតេស្តប្រាំបួន លើក មុនចាប់តាំងពីថ្ងៃទី ១៧ ខែឧសភា ៕
ប្រែសម្រួល៖ស៊ុនលី