ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប ដែលជាបណ្តាញផ្កាយរណប BeiDou (BDS)កាលពីថ្ងៃអង្គារ ដោយទទួលបានជោគជ័យទាំងស្រុង នៃការអភិវឌ្ឍន៍ សម្រាប់ប្រព័ន្ធនាវាចរណ៍ របស់ពិភពលោក ។
ផ្កាយរណប គឺស្ថិតក្នុងគ្រួសារលើកទី៥៥ នៃ BeiDou ដែលមានន័យថា “អ្នកមុជដ៏ជ្រៅបំផុត” នៅក្នុងភាសាចិន ដែលបានបាញ់បង្ហោះ នៅវេលាម៉ោង៩និង៤៣នាក់ ម៉ោងនៅក្រុងប៉េកាំង និងបានបញ្ជូន ចូលដល់ដងតារាវិថី ដោយគ្រាប់រ៉ុក្កែត Long March-3B ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណបស៊ីចាង នៅភាគនីរតីនៃប្រទេសចិន គឺខេត្ត ស៊ីឈួន ។
មជ្ឈមណ្ឌលបង្ហោះផ្កាយរណប បានឲ្យដឹងថា នេះជាបេសកកម្មលើកទី៣៣៦ ហើយដែលប្រើប្រាប់គ្រាប់រ៉ុក្កែត Long March ហើយទទួលបាន “ជោគជ័យទាំងស្រុង” ។
BDS គឺជាប្រព័ន្ធផ្កាយរណប សម្រាប់នាវាចរណ៍ពិភពលោក ដែលឈរលំដាប់លេខ៤ នៅលើសកលលោក ។ ប្រព័ន្ធនាវាចរណ៍ផ្សេងទៀត ដែលឈរលើលំដាប់លេខ៣ គឺ GPS របស់សហរដ្ឋអាមេរិក ផ្កាយរណប Galileo របស់សហគមន៍អឺរ៉ុប និង GLONASS របស់រុស្ស៊ី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា