ព្រឹត្តិការណ៍

ព្រអាទិត្យ នៅរដូវក្តៅអាច សម្លាប់មេរោគឆ្លង? ការសិក្សា៖ កាំរស្មី UV ពេលថ្ងៃត្រង់ អាចធ្វើឲ្យអសកម្មដល់ ៩០% នៃមេរោគឆ្លង

ការសិក្សាថ្មីមួយបានអះអាងថា ពន្លឺព្រះអាទិត្យនៅរដូវក្តៅ នៅពេល ថ្ងៃត្រង់ខ្ពស់អាចសម្លាប់មេរោគកូរ៉ូណាបានរហូតដល់ ៩០ ភាគរយនៅក្នុងទីក្រុងភាគច្រើន នៃសហរដ្ឋអាមេរិក និងអន្តរជាតិក្នុងរយៈពេល ៣៤ នាទ ប៉ុន្តែអ្នកជំនាញបាន និយាយថា វានឹងមិនមានអ្វីប្លែកចំពោះអត្រាឆ្លងឡើយនេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកនិពន្ធនៃការសិក្សា អ្នកវិទ្យាសាស្ត្រអាមេរិក ចូលនិវត្តន៍មួយគូដែលម្នាក់ធ្វើការឲ្យកងទ័ព និងអ្នកទី២ធ្វើការឲ្យរដ្ឋបាលចំណី អាហារ និងឱសថ (FDA) និងវិទ្យាស្ថានសុខភាពជាតិ (NIH) ជឿថា ការចាក់សោរនៅក្នុងផ្ទះ ពិតជាអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ដែលមិនត្រូវបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យអសកម្មវីរុស។

អត្ថបទរបស់ពួកគេត្រូវបាន ចេញផ្សាយ នៅក្នុងទស្សនាវដ្តី Photochemistry និង Photobiology ស្ថិតក្នុងចំណោមការ កើនឡើងនៃភស្តុតាង បង្ហាញថា មេរោគកូរ៉ូណាអាចស្ថិតក្នុងភាពត្រជាក់ និងចុះខ្សោយនៅ សីតុណ្ហភាព និងសំណើមខ្ពស់។


លោកវេជ្ជបណ្ឌិត Jose-Luis Sagripanti និងលោកវេជ្ជបណ្ឌិត C David Lytle ទទូចថា ព្រះអាទិត្យនឹងការពារយើងឲ្យមានសុវត្ថិភាព ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើនជំទាស់ថា កម្រិតកាំរស្មីយូវីដែលត្រូវការសម្លាប់មេរោគគឺមិនមាន សុវត្ថិភាពសម្រាប់មនុស្សទេ ហើយកម្ដៅនៅរដូវក្តៅអាចនឹងថយចុះ ប៉ុន្តែមិនបញ្ឈប់ ការរាតត្បាតបានឡើយ។


វាបន្ទរការធានារបស់លោកប្រធានាធិបតី Trump ថា អាកាសធាតុក្តៅ នឹងបណ្តាលឲ្យមានការផ្ទុះឡើងនៃវីរុសឆ្លង។ ប៉ុន្តែអ្នកជំនាញ២នាក់ បានប្រាប់ឌៀលីម៉ែលថា ការស្រាវជ្រាវគួរឲ្យចាប់អារម្មណ៍ទិន្នន័យផ្អែកលើមន្ទីរពិសោធន៍ ទំនងជាមិនបកប្រែដោយផ្ទាល់ទៅពិភពពិតទេ ហើយពន្លឺព្រះអាទិត្យទំនងជាមិនជួយយើង ពីការឆ្លងនៅរដូវក្តៅនេះទេ៕

Most Popular

To Top