កីឡា

លោក ហែម គីរី ៖ អាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ជាមូលដ្ឋានដ៏ធំ ផ្នែកបណ្តុះបណ្តាល ធនធានអត្តពលិកហែលទឹក ឆ្នើមនៅកម្ពុជា

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា យោងតាមផែនមេសហព័ន្ធខ្មែរ កីឡាហែលទឹក ក្រោមការដឹកនាំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ជំរុញឲ្យបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកហែលទឹក កម្រិតមូលដ្ឋាន “Beginner Swimming Coach Clinic” ដល់មន្រ្តី និងគ្រូបង្វឹក ខេត្តដែលមានអាងហែលទឹក ។

លោកអគ្គលេខាធិការ បានបន្តថា យើងបានបើកវគ្គ បណ្តុះបណ្តាល គ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ដល់មន្រ្តី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ ស្រុកកោះធំ ចំណែកលើកក្រោយនេះ សហព័ន្ធគ្រោងនឹងរៀបចំ នៅខេត្តបាត់ដំបូងទៀត ដោយសារតែទីតំាងទំាង២នេះ មានអាងហែលទឹកស្រាប់ ងាយស្រួល ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សទាំងគ្រូ និងកីឡាករ-កីឡាការិនី។ ចំពោះអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិវិញ ជាមូលដ្ឋានដ៏ធំផ្នែកបណ្តុះបណ្តាលធនធាន អត្តពលិកឆ្នើមប្រហែល ជាង៥០នាក់ឡើងទៅ ដែលសហព័ន្ធចម្រាញ់ មកពីបណ្តាញខេត្តនានា ។

លោកបានបន្ថែមទៀត ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនោះ សម្រាប់ ស្រុកកោះធំ សហព័ន្ធនឹងបន្តជួយដល់គ្រូ ឲ្យមានជំនាញហែលទឹកច្បាស់លាស់ ដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនី ក្នុងស្រុកនេះដូចដែលសហព័ន្ធ បានអនុវត្តមាន នៅខេត្តកំពង់ចាម គឺកីឡាករ ប៊ាន សុខហ៊ុយ បានជាប់ជាកីឡាករ ថ្នាលអស់រយ់ពេល២ឆ្នាំ សព្វថ្ងៃនេះគណៈកម្មការ សហព័ន្ធជ្រើសរើសកីឡាករ មកខេត្តកំពង់ចាម កំពុងរូបនេះឲ្យស្ថិត នៅក្នុងក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ០២០ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារ ថ្នាក់ជាតចុះជួយស្រុកកោះធំ លោកមានគោល បំណងចង់មានគ្រូ និងកីឡាករ-កីឡាការិនីជម្រើសជាតិ ចេញពីស្រុកកោះធំ នាពេលខាងមុខនេះ ។ ទើបលោកប្រធាន ដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤ នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករ ដែលមានសមត្ថភាពខ្ពស់ អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ កីឡាថ្នាក់ជាតិ និងអន្តរជាតិ ។

ប៉ុន្តែ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ទាក់ទងនឹងវិស័យកីឡា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាល បានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករ-កីឡាការិនី ដើម្បីត្រៀម ខ្លួនចូលរួមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖លី ភីលីព

Most Popular

To Top