ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ការស្រាវជ្រាវថ្មី បានផ្សារភ្ជាប់គ្រោះទុរ្ភិក្សអ៊ឺរ៉ុប នៅសតវត្សរ៍ទី១២ ទៅនឹងការផ្ទុះភ្នំភ្លើង នៅប្រទេសជប៉ុន ដែលធ្វើឲ្យផ្សែងរសាត់ ទៅកាន់តំបន់អាក់ទិក ហើយបណ្តាល ឲ្យមានការផ្លាស់ប្តូរលំនាំ អាកាសធាតុ ដែលបណ្តាលឲ្យដំណាំរីករាលដាល នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមនេះបានសិក្សា សំណាកទឹកកកពី Greenland តាំងពីដើមសតវត្សរ៍ទី ១១០០ និងបានរកឃើញទីតាំង ភ្នំភ្លើងត្រូវគ្នានឹងភ្នំ Asama នៅកណ្តាលប្រទេសជប៉ុន ដែលបានផ្ទុះឡើងនៅឆ្នាំ១១០៨ ។ យោងទៅតាមក្រុមនេះថា ឥទ្ធិពលនៃការផ្ទុះ នៅលើបរិយាកាស ទំនងជាបានរួមចំណែក ពេញមួយឆ្នាំបង្កឲ្យមានគ្រោះ មហន្តរាយខ្លាំងនៅប្រទេសបារាំង និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងលិចបណ្តាលឲ្យមានសីតុណ្ហភាព រដូវក្តៅ និងត្រជាក់ខុសពីធម្មតា ភ្លៀងធ្លាក់ខ្លាំង និងមួយទៀត បង្កឲ្យមានសូរ្យគ្រាស ដ៏ខ្មៅងងឹតបំផុត ដែលមិនធ្លាប់មាន ។
បើយោងតាមរបាយការណ៍ របស់កាសែត Asahi Shimbunថា ការផ្ទុះរបស់ភ្នំ Asama ក៏បានបំផ្លិចបំផ្លាញផ្នែកធំៗ នៃជនបទ នៃប្រទេសជប៉ុន ដែលគ្របដណ្តប់លើវាលស្រែ ដោយមានផេះក្រាស់ ខណៈអ័ក្សអាកាស និងឧស្ម័ន ពីការផ្ទុះបានរសាត់បន្តិចម្តងៗ ឆ្ពោះទៅអឺរ៉ុប ក្នុងរយៈពេលយ៉ាងតិចពី ១១០៨ ដល់ ១១១៣ឆ្នាំ ។
ដើម្បីតាមដានផលប៉ះពាល់ នៃស្ពាន់ធ័រភ្នំភ្លើង និងសារធាតុផ្សេង ទៀត ក្រុមនេះពឹងផ្អែកលើទម្រង់ភស្តុតាង ជាច្រើនទៀត ដែលប្រមូលបានពីអឺរ៉ុប ខាងលិចរួមទាំងការពិពណ៌នា របស់ទិនានុប្បវត្តិពីរយៈពេល និងការវិភាគក្រវ៉ាត់ មែកធាងរបស់វា ៕
ដោយ៖លី ភីលីព