ព្រឹត្តិការណ៍

មនុស្សក្រៅភព អាចរស់លើភពព្រះច័ន្ទ បន្ទាប់អ្នកវិទ្យាសាស្ត្រ រកឃើញមហាសមុទ្រប្រៃ ដែលមានផ្ទុក នូវសារធាតុចិញ្ចឹមជីវិត

រដ្ឋកាលីហ្វ័រញ៉ា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា តាមការសិក្សាមួយ បានរកឃើញមហាសមុទ្រដ៏ធំប្រៃ នៅលើភពព្រះច័ន្ទ Europa របស់ Jupiter មានផ្ទុកនូវសារធាតុចិញ្ចឹមទាំងអស់ សម្រាប់ជីវិត ដូច្នេះតាមការយល់ដឹងទីនេះ មានមនុស្សក្រៅភពរស់នៅ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ មកពីមន្ទីរពិសោធន៍ Jet Propulsion របស់អង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ា បានធ្វើការពិសោធតាមកុំព្យូរទ័រ នៃអាងស្តុកទឹកភូមិសាស្ត្រ ស្ថិតនៅខាងក្រោម សម្បកទឹកកក របស់Europa។ ពួកគេបានសន្និដ្ឋានថា មហាសមុទ្រពិភពលោក ដែលស្ថិតនៅលើភពព្រះច័ន្ទដ៏ធំបំផុតមួយ ក្នុងប្រព័ន្ធសូឡា ប្រហែលជាបានបង្កើតឡើង ដោយសារការបំបែក នៃសារធាតុរ៉ែដែលផ្ទុកដោយទឹក។

ក្រុមនេះបានបង្កើតគំរូរបស់ពួកគេ ដោយប្រើទិន្នន័យពីយានអវកាស Galileo របស់ណាសា និងយានកែវពង្រីក Hubble ត្រូវបានសាងសង់ដោយ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ចំណែកកាលឆ្នាំ ២០១៦ Hubbleបានរកឃើញភ័ស្តុតាងមួយ ដែលចំហាយទឹក កំពុងផ្ទុះចេញពីផ្ទៃ Europa។

ការរកឃើញរបស់ក្រុមនេះ បានបង្ហាញថា មហាសមុទ្រនៅលើពិភពលោក ដូចជាEuropa អាចត្រូវបានបង្កើតឡើងដោយ ‘បដិមាករ’ ដែលជាការផ្លាស់ប្តូរសមាសធាតុ ឬរចនាសម្ព័ន្ធថ្ម៕ ដោយ៖លី ភីលីព

Most Popular

To Top