លោកគ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta នៅថ្ងៃនេះបានធ្វើការបញ្ជាក់អះអាងហើយថា លោកមានជំនឿចិត្តយ៉ាងខ្លាំងក្លាថា នឹងអាចបន្តកុងត្រាថ្មីជូនកីឡាករខ្សែប្រយុទ្ធវ័យក្មេង Bukayo Saka និងជាមួយ នឹងរយៈពេលដ៏វែង មួយទៀតផង។
ទើបតែអាចមានឈ្មោះលេងជាមួយ នឹងឈុតធំរបស់ក្លឹបនៅរដូវកាលនេះ Saka ពិតជាអាចធ្វើឲ្យគ្រប់គ្នាមាន ការភ្ញាក់ផ្អើលមែនទែនចំពោះទំរង់លេង របស់គាត់ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាករ រូបនេះបានឈានមកដល់ឆ្នាំចុងក្រោយនៃកុងត្រាដែលមាន តម្លៃត្រឹមតែ៧០០០ផោនក្នុងមួយសប្តាហ៍។
លោក Arteta បានអះអាងទាំងមានទំនុកចិត្តថាកីឡាក១៨ឆ្នាំ នឹងបញ្ចប់ទៅនូវព័ត៌មាននៃការចាកចេញពីក្លឹបហើយ សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយនឹងក្លឹបបន្ថែមទៀតក្នុងរយៈពេលវែងជាមិនខាន៕ប្រែសម្រួល៖ស៊ុនលី