ព្រឹត្តិការណ៍

សត្វភេនឃ្វីន អង់តាក់ទិក នឹងជួបបញ្ហាដោយការឡើង កម្ដៅផែនដីធ្វើឲ្យពួកគេ ពិបាកក្នុងការរកចំណី

ជប៉ុន៖អ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា សត្វភេនឃ្វីនអង់តាក់ទិកអាចជួបប្រទះ បញ្ហាយ៉ាងច្រើន ដោយសារតែការឡើងកម្ដៅផែនដី ខណៈទឹកកករលាយធ្វើឲ្យពួកគេ ត្រូវចំណាយពេលតិចក្នុងការរកចំណីចិញ្ចឹមជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រជប៉ុនពិពណ៌នា អំពីប្រភេទសត្វAdélies របស់ភេនឃ្វីនដែលមានដើមកំណើតពីអង់តាក់ទិកថា ជាអ្នកឈ្នះកម្ដៅផែនដីដ៏កម្រដោយសារ ការរលាយទឹកកក។នៅក្នុងលក្ខខណ្ឌទឹកកកទាបសត្វភេនឃ្វីនអាចធ្វើដំណើរបានច្រើន ដោយការហែលទឹកជាងការដើរដែលជួយបង្កើនការទទួលបាន ចំណីអាហារដូចជាត្រី និងបង្គា។

សម្រាប់ប្រភេទសត្វAdélies ហែលទឹកលឿនជាងការដើរ៤ដងមានន័យថា អាចរកអាហារបានលឿនហើយ ជាលទ្ធផលកូនមានសុខភាពល្អ និងមានអាយុកាល វែងជាងមុន។ ក្រុមស្រាវជ្រាវបានដាក់ស្លាក អេឡិចត្រូនិចជិត ២០០ ក្បាលនៅអង់តាក់ទិក ដែលមានឧបករណ៍ GPS កាមេរ៉ាវីដេអូ និងឧបករណ៍ផ្សេងទៀត ដើម្បីតាមដានផលប៉ះពាល់ នៃទឹកកកតិច។

ដោយ៖លី ភីលីព

Most Popular

To Top