កីឡា

កីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវតែបង្កើនប្រាក់ចំណូល របស់អ្នកឧបត្ថម្ភចំនួន ៣,៣ ពាន់លានដុល្លារ

តូក្យូ៖ ក្រុមហ៊ុនឧបត្ថម្ភ ក្នុងស្រុកបានចំណាយប្រាក់ ចំនួន៣,៣ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការពន្យារពេល នៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅប្រទេសជប៉ុន ដោយសារតែរងការរំខានយ៉ាងធំ ពីមេរោគកូរ៉ូណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នោះយ៉ាងហោចណាស់២ដងច្រើន ជាងព្រឹត្តិការណ៍កីឡាអូឡាំពិកមុនៗ ហើយវាមានចំនួនជិត៦០ ភាគរយនៃប្រាក់ចំណូល សម្រាប់ថវិកាប្រតិបត្តិការ ទទួលបានការឧបត្ថម្ភជាឯកជន។ ប្រាក់ចំណូល ១៤ ភាគរយផ្សេងទៀត ត្រូវបានគ្រោងទុកពីការលក់សំបុត្រ អាចនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ជាមួយនឹងកន្លែងទំនេរ ដែលអាចកើតមាន ដោយសារតែមេរោគនេះ។

អ្នកនាំពាក្យទីក្រុងតូក្យូ លោក Masa Takaya បាននិយាយថា កិច្ចពិភាក្សា នឹងចាប់ផ្តើមនៅខែក្រោយ ជាមួយនឹងការប្រកួត បានពន្យារពេលមួយឆ្នាំ អ្នកឧបត្ថម្ភនឹងត្រូវបានស្នើសុំ ឲ្យចុះឈ្មោះម្តងទៀត។

នៅសប្តាហ៍នេះ លោក Takaya បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ជាមួយអ្នកយកព័ត៌មានថា យើងគ្រោងនឹងចាប់ផ្តើមអង្គុយ ជាមួយក្រុមហ៊ុនទាំងនោះ រួមទាំងការរៀបចំ និងខ្លឹមសារនៃកិច្ចសន្យា នាពេលអនាគតដ៏ខ្លីខាងមុខ ។

ការស្ទង់មតិមួយ ត្រូវបានផ្សព្វផ្សាយកាលពីដើមខែនេះ ដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បាននិយាយថា អ្នកឧបត្ថម្ភ ២/៣ មិនបានសម្រេចចិត្ត អំពីការពន្យារពេលមួយឆ្នាំទៀតទេ។ ក្រុមហ៊ុន៦៧ បានចុះបញ្ជីជាអ្នកឧបត្ថម្ភ ក្នុងស្រុកសម្រាប់អូឡាំពិក ឬប៉ារ៉ាឡាំពិកដែលភាគច្រើន ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Dentsu Inc ជាទីភ្នាក់ងារផ្សព្វផ្សាយដ៏ធំរបស់ជប៉ុន ដែលបម្រើការ ជាភ្នាក់ងារទីផ្សារផ្តាច់មុខ សម្រាប់ទីក្រុងតូក្យូ ២០២០៕ ដោយ៖លី ភីលីព

Most Popular

To Top