ឡុងដ៏៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និយាយថា ខ្លួននឹងចាប់ផ្តើមបង់ថ្លៃឲ្យស្ថាប័នសារព័ត៌មាន ខ្លះលើមាតិកាព័ត៌មានរបស់ពួកគេក្នុង ចលនាមួយនៃត្រួសត្រាយផ្លូវសម្រាប់ការកាត់ បន្ថយភាពតានតឹងរវាងក្រុមហ៊ុន ស្រាវជ្រាវអ៊ីនធើណេតដ៏ធំ និងឧស្សាហកម្មព័ត៌មាន យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។
ក្រុមហ៊ុនបានបន្តថា ខ្លួនគ្រោងនឹងបើកដំណើរការកម្មវិធីផ្តល់អាជ្ញាប័ណ្ណក្នុងឆ្នាំនេះដើម្បីបង់ ថ្លៃឲ្យការចេញផ្សាយសម្រាប់មាតិកា ដែលមានគុណភាពខ្ពស់។ លោក Brad Bender អនុប្រធានផ្នែកគ្រប់ គ្រងផលិតផលបានមានប្រសាសន៍ថា កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងការចេញ ផ្សាយក្នុងស្រុក និងជាតិនៅប្រទេសអាល្លឺម៉ង់ អូស្ត្រាលី និងប្រេស៊ីល នឹងមកដល់ឆាប់ៗនេះ។
លោក Brad បន្តថា កម្មវិធីនេះនឹងជួយអ្នកចេញផ្សាយ ដែលចូលរួមរកប្រាក់ពីមាតិការបស់ពួកគេ តាមរយៈបទពិសោធន៍នៃការនិទានរឿង ។ អត្ថបទរបស់កម្មវិធីនឹងអាចប្រើបាននៅ លើសេវាកម្មព័ត៌មាន និងស្វែងរករបស់ Google ។ Google នឹងបង់ប្រាក់ឲ្យអ្នកប្រើប្រាស់ដើម្បីអាន អត្ថបទដែលបានបង់ប្រាក់។
ក្រុមហ៊ុនព័ត៌មានដំបូង គេដែលធ្វើកូដកម្មកិច្ចព្រមព្រៀង ជាមួយ Google រួមមានក្រុមហ៊ុន Der Spiegelរបស់អាឡឺម៉ង់, Frankfurter Allgemeine Zeitung, Die Zeit, Tagesspiegel និង Rheinische Post, អូស្រ្តាលី Schwartz Media, The Conversation, Private Media និង Solstice Media និងប្រេស៊ីល Diarios Associados និង A Gazeta ៕ ដោយ៖លី ភីលីព