ព្រឹត្តិការណ៍

ក្រុមហ៊ុនរុស្ស៊ី និងអាមេរិក ចុះកិច្ចសន្យាសម្រាប់គម្រោងបញ្ជូនអ្នកទេសចរ២នាក់ ទៅកាន់ ISS នៅឆ្នាំ២០២៣

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា  សារជីវកម្មអវកាស និងរ៉ុក្កែតរុស្ស៊ី Energia និងក្រុមហ៊ុនធ្វើដំណើរផ្សងព្រេងវិស័យទេសចរណ៍សម្រាប់ទីអវកាស បានចុះហត្ថលេខាមួយ ក្នុងរយៈពេលខ្លី ដែលនឹងធ្វើការបញ្ជូនអ្នកទេសចរ ចំនួន២នាក់ ដែលមានយានអវកាសរបស់រុស្ស៊ី ឈ្មោះថា Russian Soyuz MS ឆ្ពោះទៅកាន់ទីភ្នាក់ងារអវកាសអន្តរជាតិ (ISS) ។ ក្រុមហ៊ុន Energia បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា ក្នុងអំឡុងពេលបញ្ជូន អ្នកទេសចរម្នាក់ ក្នុងចំណោមអ្នកទេសចរជាច្រើន នាក់ ត្រូវបានគ្រោងតាមផែនការ ដើម្បីបង្កើតឲ្យមានការចូលរួមនៅលើអវកាសជាមួយនឹងសាស្ត្រាចារ្យអវកាសយានិករុស្ស៊ី  ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា ចន្លោះឆ្នាំ២០០១ និងឆ្នាំ២០០៩ ក្រុមហ៊ុន Energia  ដែលជាសារជីវកម្មអវកាសនៅរុស្ស៊ី និងសារជីវកម្មអវកាសរុស្ស៊ី Roscosmo ស្ថិតក្រោមកិច្ចព្រមព្រាងជាមួយក្រុមអ្នកផ្សងព្រេង អវកាស ហើយបានជោគជ័យទំាងស្រុង ដោយបានចូលរួមក្នុងការហោះហើរខាងវិស័យពាណិជ្ជកម្មក្នុងរយៈពេលខ្លីចំនួន៨លើក ការបញ្ជូនអ្នកទេសចរអាមេរិក ចំនួន៥នាក់ទៅកាន់ដងតារាវិថី ហើយក្នុងចំណោមពួកេគ២លើក រួមទាំងអង់គ្លេស និងកាណាដា អ្នកដំណើរទៅដល់រុស្ស៊ី  ដើម្បីផ្តាច់ខ្លួននៅទីភ្នាក់ងារអវកាសអន្តរជាតិ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top