ប្រវត្តិសាស្ត្រ: ព្រឹត្តិការណ៍ដ៏អាក្រក់មួយ នៃការរត់ជាន់គ្នា របស់ពួកអ្នកធ្វើធម្មយាត្រាសាសនា នៅផ្លូវក្រោមដីថ្មើរជើងនៅទីក្រុងមេកា បានធ្វើឱ្យមនុស្សជាង១៤០០ នាក់ស្លាប់នៅទី១ ខែកក្កដា កាលពីក្នុងឆ្នាំ១៩៩០។ នេះជាការស្លាប់ដ៏ច្រើនបំផុត នៃឧបទ្ទវហេតុជាបន្តបន្ទាប់ជាង 20 ឆ្នាំ ដែលប៉ះពាល់ដល់មូស្លីម ដែលធ្វើដំណើរទៅកាន់ទីក្រុងមេកា។
សម្រាប់ក្រុមអ្នកដើរតាមសាសនាអ៊ីស្លាម ដែលធ្វើដំណើរទៅកាន់ទីក្រុងMecca នៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគេស្គាល់ថា Hajj។ ធម្មយាត្រាគឺជាសសរមួយ ក្នុងចំណោមសសរទាំងប្រាំនៃសាសនា ហើយត្រូវតែធ្វើយ៉ាងហោចណាស់ម្តងក្នុងជីវិត របស់អ្នកដើរតាមសាសនាម្នាក់ ប្រសិនបើកាលៈទេសៈអំណោយផល សម្រាប់ពេលណាមួយ។
ព្រឹត្តិការណ៍នេះ ត្រូវបានគេដឹងថា មានមនុស្សជាង២លាននាក់ ដែលបានធ្វើដំណើរ ទៅជារៀងរាល់ឆ្នាំ។ ជាធម្មតាអ្នកធម្មយាត្រា អបអរពិធីបុណ្យAl Adha និងធ្វើទស្សនកិច្ចកន្លែង ដ៏ពិសិដ្ឋជាច្រើន របស់តំបន់នេះ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។
ការរត់ជាន់គ្នាគ្រានោះ មិនមែនជាសោកនាដកម្មតែមួយគត់ឡើយ ដែលធ្លាប់បានកើតឡើង នៅក្នុងពិធីបែបសាសនានេះឡើយ ដោយអគ្គីភ័យនៅ Mina ធ្លាប់បានសម្លាប់មនុស្សដល់ ៣៤០នាក់ និងរងរបួសជាង១៤០០នាក់ ក្នុងឆ្នាំ១៩៩៧។
យន្តហោះពីរគ្រឿងដាច់ដោយឡែកពីគ្នា ដែលដឹកអ្នកធ្វើធម្មយាត្រា ត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ១៩៩១ បានសម្លាប់មនុស្ស ២៦១នាក់និង ៩១នាក់ផងដែរ៕
ប្រែសម្រួល:ស៊ុនលី