ព័ត៌មានអន្តរជាតិ

ស៊ុយអែត បាញ់តេស្តមីស៊ីល ការពារវាយប្រហារ ពីដីទៅអាកាស

បរទេស ៖ មីស៊ីលការពារ ដែនអាកាសបាញ់ពីដី វាយប្រហារក្នុងរយៈចម្ងាយជិត របស់ប្រទេសស៊ុយអែត RBS 98 ទើបបានបាញ់ តេស្តសាកល្បង បានយ៉ាងជោគជ័យ នៅក្នុងសប្ដាហ៍នេះ នេះបើយោងតាមសេចក្តី ប្រកាសមួយ ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសស៊ុយអែត នៅថ្ងៃសុក្រម្សិលមិញនេះ។

យោងតាមមន្ត្រីជំនាញ របស់ប្រទេសស៊ុយអែត បានឲ្យដឹងថា មីស៊ីលវាយប្រហារពីដី ទៅក្នុងអាកាសនេះ គឺជាប្រភេទមួយនៃមីស៊ីល វាយប្រហារពីអាកាស ទៅក្នុអាកាស IRIS-T ផលិតឡើងដោយប្រទេសអាល្លឺម៉ង់ ដែលកំពុងតែដាក់ប្រើប្រាស់ ដោយប្រទេសចំនួន១១ រួមមានទាំងប្រទេស ជាសមាជិកអង្គការណាតូ មួយចំនួនផងដែរ ។

នៅក្នុងការបាញ់តេស្ត ធ្វើឡើងនាថ្ងៃទី២២ ខែមិថុនានោះ មីស៊ីលនោះ ត្រូវបានគេបាញ់ចេញពីរ៉ឺម៉កអូស ដោយរថយន្តពាសដែក BvS 10 ហើយរថយន្តនេះ មានពីរផ្នែក គឺមួយផ្នែកផ្ទុកបុគ្គលិក យោធាចំនួន៤នាក់ និងមួយផ្នែកផ្សេងទៀត ផ្ទុកគ្រាប់មីស៊ីលចំនួន៤គ្រាប់ ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top