កីឡា

Man United កំពុងហ្វឹកហាត់ យ៉ាងស្ងប់ស្ងាត់ត្រៀម FA Cup នៅចុងសប្តាហ៍នេះ

បិសាចក្រហម Man United ទើបតែអាចយកជ័យជំនះ លើក្រុម Sheffield United ក្នុងលទ្ធផល៣ទល់នឹង០ កាលពីថ្ងៃពុធកន្លងទៅ ហើយមកដល់ថ្ងៃនេះ ក្លឹបត្រូវបាន គេមើលឃើញថា ចាប់ផ្តើមធ្វើការហ្វឹកហាត់ យ៉ាងស្ងប់ស្ងាត់ ដើម្បីត្រៀមព្រឹត្តិការណ៍ FA Cup នៅចុងសប្តាហ៍នេះ។

Man United នឹងត្រូវប្រកួតប៉ះជាមួយនឹង Norwich នៅយប់ថ្ងៃសៅរ៍ស្អែកនេះ ម៉ោង១១យប់ ក្នុងវគ្គ១ភាគ៤ នៃពានរង្វាន់ FA Cupហើយជឿជាក់ថា មានសង្ឃឹមខ្លាំងមែនទែន ដើម្បីឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះថា Norwich ដែលកំពុងស្ថិតនៅបាត តារាងនោះ គឺមានទំរង់លេងមិនល្អឡើយ ក្នុងពេលដែលលីគ ចាប់ផ្តើមដំណើរការឡើងវិញហើយក្តី។

Man United មានទំរង់លេងល្អណាស់ ពេលត្រឡប់ប្រកួតលីគឡើងវិញ ខណៈដែលការប្រកួតដំបូង ស្មើជាមួយនឹង Spurs និងបន្តមកប្រកួតទី២ យកជ័យជំនះលើ Sheffield ដល់ទៅ៣គ្រាប់ ទល់នឹង០ ចំណែកឯកីឡាកររបួស មិនមាននោះទេ ជាពិសេសកីឡាករសំខាន់ៗ ដូចជា Pogba និង Bruno ជាដើម៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top