បរទេស៖ នៅសប្តាហ៍នេះ ក្រុមអ្នកតាកតែងច្បាប់នៃ រដ្ឋកាលីហ្វ័រញ៉ា បានអនុម័តច្បាប់ថ្មី ដែលនឹងតម្រូវឲ្យមាន ការផ្លាស់ប្តូរយ៉ាងខ្លាំង ពីរថយន្តចាក់សាំង និងម៉ាស៊ូត ទៅជារថយន្ត ដែលបំពាក់ដោយអាគុយ និងអ៊ីដ្រូសែន ជំនួសវិញ នាពេលអនាគត។
ជាគោលការណ៍ណែនាំដំបូងបង្អស់ របស់ពួកគេដែលចូល ជាធរមាននៅឆ្នាំ ២០២៤ គ្របដណ្តប់ទៅលើតែ រថយន្តប្រភេទដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរខ្នាតមធ្យម នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា និងទូទាំងប្រទេស។ គោលការណ៍ណែនាំ ផងដែរ ពីក្រុមប្រឹក្សាភិបាល របស់ដ្ឋកាលីហ្វ័រញ៉ា បានក៏បានចាប់ផ្តើម ដាក់សម្ពាធ ដល់ក្រុមហ៊ុន ផលិតរួចហើយ ដើម្បីបន្ថែមរថយន្ត ប្រើប្រាស់ថាមពល អគ្គិសនី និងអ៊ីដ្រូសែន។
គេមើលឃើញថាការជំរុញ របស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នពុលបរិយាកាស ចេញពីរថយន្ត ដឹកទំនិញអាចនាំឱ្យមាន ការផ្លាស់ប្តូរសំខាន់ៗ មួយចំនួន នៅក្នុងឧស្សាហកម្ម យានយន្ត ដោយក្នុងនោះ វានឹងអាចជួយឲ្យកើនឡើង នៃការប្រកួតប្រជែង ដូចជាក្រុមហ៊ុន Nikola Motors ដែលកំពុងផលិតរថយន្ត ដឹកទំនិញធុនធ្ងន់ ដើរដោយថាមពលអ៊ីដ្រូសែន និងរថយន្ត Rivian ដែលចាប់ផ្តើម មានមូលដ្ឋាននៅទីក្រុង Detroit ដែលមានកិច្ចសន្យា ផលិតប្រហែល ១០០០០០ គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី