គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅសប្តាហ៍នេះបានសារភាពថា ក្លឹបពិតជាមានបញ្ហាផ្ទៃក្នុងមែននៅក្រោយពេលដែលលោក មិនបានដាក់បញ្ចូលកីឡាករ Guendouzi ក្នុងការប្រកួតជាមួយនឹងក្រុម Southampton នោះ។
អ្វីដែលយើងអាចមើលឃើញថាកីឡាករ Guendouzi រូបនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅ ក្រោយពេលដែលក្រុមបានបរាជ័យទៅលើក្រុម Brighton ក្នុងលទ្ធផល់២ទល់នឹង១ កាលពីសប្តាហ៍មុននិងគឺដោយសារតែកាយវិការមួយចំនួន នៅក្នុងការប្រកួតមួយនេះ។
នៅពេលដែលត្រូវបានសួរថា តើមានបញ្ហាអ្វីដែលកីឡាកររូបនេះមិនត្រូវបានដាក់ឲ្យលេងក្នុងការប្រកួតប៉ះនឹង Southampton លោក Arteta បាននិយាយថាវាគឺជាការសម្រេចចិត្ត របស់ក្រុមការងារគ្រប់គ្រងក្លឹបហើយរាល់បញ្ហាផ្ទៃក្នុង របស់ក្លឹបនឹងត្រូវបានដោះស្រាយដោយផ្ទាល់ខ្លួន មិនចាំបាច់ធ្វើការប្រកាសជាសាធារណៈនោះទេ៕
ប្រែសម្រួល៖ស៊ុនលី