Barbarossa គឺជាប្រតិបត្តិការចុងក្រោយមួយ ដែលទាហានណាហ្ស៊ីសអាល្លឺម៉ង់បានប្តេជ្ញាចិត្ត នៅលើសមរភូមិដើម្បីធ្វើការកំទេចទ័ពសហភាពសូវៀត ឲ្យបានក្នុងរយះពេលត្រឹមតែពី៣ទៅ៦ខែប៉ុណ្ណោះ។
ប៉ុន្តែបើកឆាកប្រយុទ្ធមិនដល់ប៉ុន្មាន ថ្ងៃផងទាហានអាល្លឹម៉ង់បានសម្លាប់និងធ្វើឲ្យរងរបួស ដល់ទាហានរបស់រុស្សីដល់ទៅ១៥០០០០នាក់ ត្រឹមតែនៅក្នុងសប្តាហ៍តំបូងទៅហើយហើយពេលនោះដែរកងកម្លាំងទ័ពអាកាស របស់ណាហ្ស៊ីសអាល្លឺម៉ង់បានកំទេចយន្តចម្បាំងរបស់រុស្សីដល់ទៅ ២០០០គ្រឿងត្រឹមតែរយះពេល២ថ្ងៃតំបូង។
សហភាសូវៀតបានទទួលរងនូវសំពាធ យ៉ាងខ្លាំងក្រោយពីទទួលរងការបរាជ័យផ្ទួនៗពីសំណាក់អាល្លឺម៉ង់ ហើយគ្រប់គ្នាបានគិតថាអាល្លឺម៉ង់នឹងកំទេចរុស្សីត្រឹមតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះដោយសារតែទាហានរបស់រុស្សីដល់ទៅរាប់លាននាក់ បានបាត់បង់ជីវិតកាលពីខែវិច្ឆិកាឆ្នាំ១៩៤១ប៉ុន្តែមិនដូចការគិតនោះទេ ទាហានរបស់អាល្លឺម៉ង់ប្រមាណ៧សែននាក់ក៏បានបាត់បង់ជីវិត ដែរវាបានធ្វើឲ្យកម្លាំងរបស់អាល្លឺម៉ង់ក៏បានចុះខ្សោយទន្ទឹមគ្នាដែរ។ ក្រោយមកសង្គ្រាមរវាងប្រទេសទាំងពីរបានអូសបន្លាយ រហូតទៅដល់៣ឆ្នាំកន្លះ៕
ប្រែសម្រួល:ស៊ុនលី