កីឡា

អភិបាលក្រុង Liverpool គ្រោងដាក់ បម្រាមគោចរក្រោយពេល ដែលអ្នកគាំទ្រក្លឹបឈាន ដល់ការអបអរសាទរថ្ងៃទី២

លោក Joe Anderson អភិបាលក្រុងLiverpool នៅថ្ងៃនេះកំពុងចាប់ផ្តើមធ្វើការពិចារណា ដាក់បំរាមគោចរចាប់ពីយប់ថ្ងៃសៅរ៍នេះ ខណៈអ្នកគាំទ្រ Liverpool FC រាប់ម៉ឺននាក់បានឈានចូលមកដល់ថ្ងៃទី២ ហើយដើម្បីអបអរតំណែងជើងឯក Premier League លើកដំបូងរបស់ពួកគេ។

តាមប្រភពព័ត៌មានក្នុងស្រុកបានបន្តទៀតថា លោកអភិបាក្រុងគឺបានចាប់ធ្វើកិច្ចប្រជុំជាបន្ទាន់មួយជាមួយនឹង អជ្ញាធរពាក់ព័ន្ធសំខាន់ៗដើម្បីត្រួតពិនិត្យនិងវិភាពទៅលើ សកម្មភាពនៃក្រុមមនុស្សដែលនិយមផឹកស្រាដើម្បីអបអរ និងជាពិសេសមនុស្សទាំងឡាយដែលបានធ្វើខុសទៅ នឹងបម្រាមគម្លាតចំងាយសង្គមដែលវាសុទ្ធតែអាចបង្កទៅ ជាបញ្ហាដ៏ធំសម្រាប់ទីក្រុងទាំងមូលដោយសារតែកូវីដ១៩។

សាលាក្រុងនិងអជ្ញាធរបានធ្វើការផ្ញើសាររំលឹក ជាច្រើនមកហើយពាក់ព័ន្ធទៅនឹងពិធីប្រារព្ធកម្មវិធីអបអរ លើកនេះដោយបញ្ជាក់យ៉ាងច្បាស់ថាកូវីដ១៩នៅតែ ជាក្ទីព្រួយបារម្ភបំផុតសម្រាប់ពួកគេគ្រប់គ្នានៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top