ព្រឹត្តិការណ៍

ឥណ្ឌាដាក់ពង្រាយប្រព័ន្ធការពារ ដែនអាកាស បន្ទាប់ពីតាមដានឃើញ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រកងទ័ព ចិន នៅជិតតំបន់ Ladakh

ញូដេលី៖ ប្រទេសឥណ្ឌានិងចិន បានដាក់ពង្រាយកងទ័ព កាំភ្លើងធំ និងរថយន្តធុនធ្ងន់ នៅក្នុងតំបន់ Ladakh រួមទាំងតំបន់វាលទំនាប Depsang – ជិតទៅនឹងផ្លូវភ្នំ Karakoram Pass ។ នៅពេលដែលកងទ័ពឥណ្ឌាបានអះអាងថាមាន“ ការមូលមតិគ្នាទៅវិញទៅមក” ស្តីពីការបន្ធូរបន្ថយភាពតានតឹងនៅថ្ងៃទី ២២ ខែមិថុនា ប៉ុន្តែការពង្រឹងខាងយោធានៅតែបន្តដោយភាគីទាំងពីរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធឥណ្ឌាបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាកាសរយៈចម្ងាយខ្លីរបស់ពួកគេនៅក្នុងតំបន់ Ladakh បន្ទាប់ពីរ៉ាដាបានតាមដានឧទ្ធម្ភាគចក្រប្រយុទ្ធនិងយន្ដហោះចម្បាំងជាច្រើនទៀតនៃកងទ័ពរំដោះប្រជាជននិងកងទ័ពអាកាសរបស់ចិន នៅជិតបន្ទាត់នៃការត្រួតពិនិត្យជាក់ស្តែង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ទីលានចុះចតថ្មីរបស់ឧទ្ធម្ភាគចក្រកំពុងត្រូវបានសាងសង់នៅតំបន់ ម្រាមដៃ ៤ នៃតំបន់ Pangong Tso នៅ Ladakh ដែលស្ថិតនៅជិតប៉ុស្តិ៍យោធាឥណ្ឌាហើយវាជាផ្នែកមួយនៃការត្រួតពិនិត្យជាក់ស្តែងរបស់ឥណ្ឌា។

ប្រភពរដ្ឋាភិបាលបានប្រាប់ ANI ថា ជាផ្នែកមួយនៃការពង្រឹងតំបន់ ប្រព័ន្ធការពារអាកាសទាំងកងទ័ពឥណ្ឌានិងកងទ័ពអាកាសឥណ្ឌាត្រូវបានគេដាក់ពង្រាយនៅក្នុងតំបន់នេះ ដើម្បីការពារការបំភាន់ណាមួយដោយយន្ដហោះចម្បាំងកងទ័ពអាកាសចិនឬកងអនុសេនាធំ កងទ័ពរំដោះប្រជាជននៅទីនោះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top