ព័ត៌មានអន្តរជាតិ

មនុស្សពេញវ័យ នៅអង់គ្លេស ជាមធ្យមត្រូវ ចំណាយថវិកា ៥៩៨ ផោន លើឧបករណ៍បច្ចេកវិទ្យា

អង់គ្លេស ៖ ការសិក្សាមួយ បានរកឃើញថា មនុស្សពេញ វ័យអង់គ្លេស ជាមធ្យមត្រូវចំណាយថវិកា ដែលមានតម្លៃប្រហែល ៥៩៨ ផោន នៃឧបករណ៍ មិនប្រើគ្រាន់តែប្រមូលធូលីដី ពីផ្ទះ របស់ពួកគេដែលស្មើនឹង១៦,៥ ពាន់លានផោន នៃបច្ចេកវិទ្យា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បើយោងតាមតួលេខ ពីអ្នកលក់រាយតាមអ៊ិនធឺរណែត អង់គ្លេសថា ឧបករណ៍ដែលត្រូវបានគេបោះចោល ទាំងនេះអាចនឹងគ្មានតម្លៃ ដូចទូរស័ព្ទស្មាតហ្វូន ថេប្លេត កុំព្យូរទ័រ និងឧបករណ៍បញ្ជា បានធ្លាក់ចុះប្រមាណ ២០ ភាគរយកាលពីឆ្នាំមុន ។ ទោះយ៉ាងណាក្នុងរយៈពេលដូចគ្នា ទូរស័ព្ទiPhones ប្រើរួចបានធ្លាក់តម្លៃជាមធ្យម ៣៦ ភាគរយ ។

អ្នកស្រាវជ្រាវបាននិយាយថា ក្នុងរយៈពេល២ខែ កន្លងមកនេះទូរស័ព្ទ SamsungដូចជាGalaxy S10 + ក៏បានធ្លាក់តម្លៃប្រហែល ១២៧ផោន ខណៈ MacBook Pro Core i7បានធ្លាក់ចុះ១០៥ផោន។ ស្រដៀងគ្នានេះដែរឧបករណ៍ថេប្លេត បានធ្លាក់តម្លៃច្រើនដល់ទៅ៩៣ ផោនក្នុងតម្លៃដើម នៅពេលsmart watches មួយចំនួនបានបញ្ចុះតម្លៃ ៤៩ផោន ៕
ដោយ៖លី ភីលីព

Most Popular

To Top