ភ្នំពេញ ៖ គណៈកម្មាធិកាជាតិ រៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023លើកទី៣២ “CAMSOC” បានសម្រេចដាក់១៣ប្រភេទ កីឡា ត្រៀមបម្រុងបញ្ជូន សម្រាប់ការប្រកួត SEA GAMES 2023ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតក្នុងនោះក៏មានប្រភេទ កីឡាលើកទម្ងន់មួយផងដែរ ។
យោងតាមតារាង កំណត់សហព័ន្ធ កីឡាជាតិ ប្រចាំឆ្នាំ២០២០ សម្រាប់ត្រៀមបញ្ជូល ក្នុងកម្មវិធីការប្រកួត SEA GAMES 2023លើកទី៣២ ប្រទេសកម្ពុជា ត្រៀមដាក់កីឡា៣២ប្រភេទ ចូលរួម និង ១៣ប្រភេទកីឡា ត្រៀមបម្រុងបញ្ជូន ដោយបែងចែកចេញ ជា៣ចំណុចធំៗ រួមមានកីឡា១៧ប្រភេទ ស្ថិតក្នុងប្រភេទកីឡា មានសក្តានុពល និងមានប្រជាប្រិយខ្ពស់ ហើយកីឡា១៥ប្រភេទ ស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលមធ្យម និងកីឡា១៣ប្រភេទស្ថិតក្នុងប្រភេទកីឡា មានសក្តានុពលទាប ក៏ជាកីឡាត្រៀមបម្រុងដែរ ។
លោក វ៉ាត់ ចំរើន អគ្គគណៈកម្មាធិការជាតិអូឡាំពិក បានមានប្រសាសន៍ថា គណៈកម្មាធិកាជាតិរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023លើកទី៣២ “CAMSOC” បានសម្រេចដាក់១៣ប្រទេស កីឡាត្រៀមបម្រុងបញ្ជូល ការប្រកួត SEA GAMES 2023 ក្រោយពីកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ ដោយសារមាន១២កីឡាប្រភេទ ក្នុងនោះមានកីឡាលើកទម្ងន់ ក៏ត្រូវបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់ នៅប្រទេសចិន កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក៏បានប្រាប់ឲ្យដឹងថា សហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី រួចជាស្រេច សម្រាប់ចេញទៅហ្វឹកហាត់ នៅប្រទេសចិន មិនត្រឹមប៉ុណ្ណោះ សហព័ន្ធកំពុងត្រៀមបញ្ជូន កីឡាករ-កីឡាការិនី៣នាក់ ចេញហ្វឹកហាត់ប្រទទេសកូរ៉េខាងត្បូង ត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក រដូវរងា២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ៕ដោយ៖លី ភីលីព