បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្របង្ហាញ ហ្វីស៊ីលត្រីអាយុ៣៤,៥ លានឆ្នាំជួយបង្កើតជា រ៉ែរ៉ែដ៏កម្រ ប្រើសម្រាប់ ផលិតទូរទស្សន៍ LED ទួរប៊ីនខ្យល់ និងអាគុយអាចសាកបាន

ជប៉ុន៖អ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុន បានចងក្រងជាឯកសារទាក់ទងគួរឲ្យមានភ្ញាក់ផ្អើលរវាង ហ្វីស៊ីលត្រីអាយុកាលរាប់ពាន់លានឆ្នាំមុនទៅនឹងគ្រឿងម៉ាស៊ីនបច្ចេកវិទ្យាទំនើបរាប់បញ្ចូលទាំងទួរប៊ីនខ្យល់  អាគុយដែលអាច សាកបាន និងអំពូល LED ត្រូវបានប្រើនៅក្នុងទូរទស្សន៍ អេក្រង់រាបស្មើ និងអេក្រង់ឌីជីថលផ្សេងទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមមកពីសាកលវិទ្យាល័យតូក្យូដឹកនាំដោយលោក Junichiro Ohta បានចាប់ផ្តើមសិក្សាក្រុមរ៉ែមួយក្រុមដែលត្រូវបានគេស្គាល់ថា REY ឬរ៉ែកម្រ និងយូតាធ្យូមជាធាតុលោហធាតុជាក់លាក់មួយមានប្រវត្តិប្រើប្រាស់ អេឡិចត្រូនិចយូរមកហើយ។ ទីតាំង REY ត្រូវបានគេរកឃើញជាទូទៅនៅតាមតំបន់ឆ្នេរនៃប្រទេសចិន ហើយត្រូវបានគេយកទៅប្រើក្នុងបច្ចេកវិទ្យាជាច្រើន ប៉ុន្តែដោយសារទីតាំងទាំងនេះស្ថិតនៅក្រោមបាតសមុទ្រភាគច្រើន ជាបញ្ហាប្រឈម និងមានតម្លៃថ្លៃក្នុងការស្វែងរក។

លោក Junichiro Ohta បាននិយាយថា ដើម្បីព្យាយាម និងអភិវឌ្ឍវិធីដែលមានប្រសិទ្ធភាពក្នុងការទស្សន៍ទាយកន្លែងដែលអាចរកឃើញទីតាំង REY ក្រុមនេះបានសិក្សាពីទីតាំងត្រូវបានរកឃើញថ្មីនៅឆ្នេរសមុទ្រ Minamitorishima ជាកោះជប៉ុនដាច់ស្រយាលមួយ នៅប៉ាស៊ីហ្វិកខាងជើង។ទីតាំង REY បានចាប់ផ្តើមបង្កើត នៅប្រហែល ៣៤,៥ លានឆ្នាំមុន។

លោក Ohta បានប្រាប់ Eurekalert ថា នៅពេលនោះមានរឿងរ៉ាវជាច្រើនបានកើតឡើងដែលនាំឲ្យមានការស្តុកទុក REY ។ ទី២ភពនេះមានភាពត្រជាក់ ដែលផ្លាស់ប្តូរចរន្តទឹកសមុទ្រដែលជំរុញឲ្យមានស្រទាប់ជីវជាតិទាំងនេះ។ បន្ទាប់មកកន្លែងនេះទាបបណ្តាលឲ្យមាន ភាពប្រសើរឡើងនៃសារធាតុចិញ្ចឹមដែលផ្តល់ឲ្យពួកគេនូវ ត្រីដែលជាលទ្ធផល៕ ដោយ៖លី ភីលីព

Most Popular

To Top