កីឡា

Celtic សង្ឃឹមអាចប្រមូលលុយគ្រប់គ្រាន់ ទិញ Forster ដាច់ពី Southampton

The Sunsports នៅថ្ងៃនេះ បានសរសេរថា ក្លឹប Celtic បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដកលុយចេញពីធនាគារ ដើម្បីចរចាទិញយក អ្នកចាំទីអង់គ្លេស Fraser Forster ដាច់ចេញពីក្លឹប Southampton ក្នុងពេលដែលកុងត្រាខ្ចីជើង ខិតជិតនឹងដល់ពេលបញ្ចប់ ទៅហើយនោះ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ បានក្លាយទៅជាគោលដៅ តែមួយគត់របស់ Celtic ជាពិសេសក្នុងពេល ដែលអ្នកចាំទី Craig Gordon គឺនឹងផុតកំណត់កុងត្រា នៅត្រឹមថ្ងៃអង្គារនេះទៅហើយ។ Celtic ដែលជាម្ចាស់ពានរង្វាន់លីគកំពូល នៃប្រទេសស្កុតសង្ឃឹមថា នឹងអាចរក្សា Forster នៅទីនេះបន្ថែមទៀត ក្នុងពេលដែល Southampton ក៏កំពុងស្វែងរកឱកាស ដើម្បីប្រមូលលុយមួយចំនួន មកវិញផងដែរនោះ។

គួរបញ្ជាក់ដែរថា កុងត្រាអាជីពរបស់ Fraser Forster ជាមួយនឹងក្លឹប Southampton គឺមានរយៈពេលដល់ទៅ២ឆ្នាំទៀត ប៉ុន្តែជឿជាក់ថា កីឡាកររូបនេះ នឹងអាចផ្លាស់ ទៅលេងក្លឹបថ្មីណាមួយជាមិនខាន នៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top