ព័ត៌មានអន្តរជាតិ

ដឹងអត់ថា B-52 របស់អាមេរិក ធ្លាប់ត្រូវបានបាញ់ធ្លាក់តែម្តងគត់ ក្នុងសម័យអតីតកាល

B-52 ជាកំពូលយន្តហោះទំហំធំបំផុត របស់អាមេរិក និងជាអ្នកជំនាញ ខាងទំលាក់គ្រាប់បែកដ៏ល្បីល្បាញ នៅតាមសមរភូមិនានា របស់ប្រទេសមហាអំណាចមួយនេះ។ B-52 ត្រូវបានចាប់ផ្តើមធ្វើការហោះហើរ ជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥៥ ហើយការផលិតរបស់វា ត្រូវបានធ្វើឡើង នៅចន្លោះឆ្នាំ១៩៥២ ដល់ទៅឆ្នាំ១៩៦២ និងមានចំនួនប្រមាណជា ៧៤៤គ្រឿងសរុប។

B-52 មានសមត្ថភាពខ្លាំង មិនអាចមានគូប្រៀបឡើយ ដោយក្នុងមួយលើក នៃការធ្វើដំណើរវាអាចរត់បាន ទៅដល់ចំងាយ១៤០៨០គីឡូម៉ែត្រ ដោយមិនចាំបាច់ចុះចតឡើយ ហើយផ្ទុកគ្រឿងផ្ទុះបាន ទៅដល់ជាង៣២តោន ចំណែកឯតម្លៃក្នុងការផលិតវិញ គឺមានប្រមាណជា១៦៤លានដុល្លារ ក្នុងមួយគ្រឿង ដោយប្រវត្តិប្រយុទ្ធ និងទំលាក់គ្រាប់បែករបស់វា មិនសូវជាបរាជ័យឡើយ។

The History.com ធ្លាប់បានសរសេរថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧២ គឺជាប្រវត្តិសាស្ត្រ មិនធ្លាប់មានរបស់សហរដ្ឋអាមេរិក ដែលបានបាត់បង់ យន្តហោះB-52 ជាលើកដំបូងរបស់ខ្លួន។

គ្រានោះ B-52 ត្រូវបានបាញ់ទម្លាក់ ដោយមីស៊ីលការពារអាកាស ដែលបាញ់ចេញពីដីគោក របស់វៀតណាមខាងជើង នៅជិតទីក្រុង Vinh គឺចំថ្ងៃដែលB-52 បានបើកការវាយប្រហារ យ៉ាងធ្ងន់ធ្ងរបំផុត ទៅលើវៀតណាមខាងជើង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top