ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក កំពុងធ្វើការ យ៉ាងជិតស្និទ្ធ លើការផ្ទេរប្រតិបត្ដិការ កងទ័ព

សេអ៊ូល ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ សម្រាប់ការផ្ទេរផែនការ នៃការត្រួតពិនិត្យប្រតិបត្តិការ (OPCON) របស់កងកម្លាំងកូរ៉េខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល។

បន្ទាប់ពីបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក Jeong Kyeong-doo រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅឆ្នាំនេះ ទាក់ទងនឹងការផ្ទេរ OPCON។

ក្រសួងបានឲ្យដឹងថា ប្រទេសទាំងពីរ បានបន្តការរៀបចំវាយតម្លៃ សមត្ថភាពរបស់ទីក្រុងសេអ៊ូល ក្នុងការចាប់យក OPCON និងដើម្បីរក្សាជំហរត្រៀមខ្លួន រឹងមាំ ទោះបីជាមានការពន្យារ ពេលក៏ដោយ។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាធម្មតាធ្វើសមយុទ្ធសមាហរណកម្មធំ ៗ ពីរដងក្នុងមួយឆ្នាំ ដើម្បីធានា និងលើកកម្ពស់ជំហរត្រៀមខ្លួនរួមគ្នា ប៉ុន្តែសមយុទ្ធនៅរដូវផ្ការីក នៅឆ្នាំនេះ ត្រូវបានគេដាក់ចេញដោយគ្មានកំណត់ ដោយសារជំងឺកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top