ក្រោយការប្រកាសជាផ្លុវការ អំពីការដោះដូរ កីឡាករ Arthur និង Pjanic រវាងក្លឹប Barcelona និង Juventus មកគ្រូបង្វឹកក្លឹប Juventus លោក Sarri នៅថ្ងៃនេះបានលើកឡើងថាកីឡាកររបស់គាត់គឺ Pjanic នឹងសប្បាយចិត្តក្នុងការបញ្ចប់អាជីព ជាមួយនឹង Camp Nou ជាមិនខាន។
នៅថ្ងៃនេះក្លឹបបានធ្វើការអះអាងហើយថា Arthur បានផ្ទេរទៅ Juventus ក្នុងតម្លៃខ្លួន៦៦លានផោន ហើយ Pjanic នឹងផ្ទេរមកលេងជាមួយនឹង Barcelona ជាផ្នែកនៃការដោះដូរគ្នាប៉ុន្តែពួកគេទាំងពីរ ប្រហែលជានឹងត្រូវបន្តលេងឲ្យក្លឹបដើមហូតផុតរដូវកាលជាមុនសិន។
ប៉ុន្តែដោយឡែកការប្រកួត Champion League ដែលក្លឹបទាំងពីរនៅតែមានប្រកួតក្នុងដៃ ដែលនឹងធ្វើឡើងចាប់ពីខែសីហានោះនឹងមិនច្បាស់ទេថាទាំង Pjanic និង Arthur អាចនឹងបង្ហាញខ្លួនលេងនោះទេ៕
ប្រែសម្រួល៖ស៊ុនលី