កីឡា

Kurzawa នឹងបន្តលេង ជាមួយនឹង PSG រហូតដល់ ឆ្នាំ២០២៤

ក្លឹប PSG បានប្រកាសនៅថ្ងៃនេះថា កីឡាករអន្តរជាតិសញ្ជាតិបារាំង Layvin Kurzawa បានឈានទៅដល់ការយល់ព្រមក្នុងការ បន្តកុងត្រាថ្មីជាមួយ ខ្លួនជាផ្លូវការហើយដែលមានន័យថា គាត់នឹងបន្តមានវត្តមាននៅParc des Princess រហូតដល់ឆ្នាំ ២០២៤ ។

សេចក្តីថ្លែងការណ៍មួយពី PSG បាននិយាយថា“ Paris Saint-Germain ពិតជារីករាយ ដែលបានប្រកាសថាលោក Layvin Kurzawa បានបន្តកុងត្រារយៈពេល ៤ ឆ្នាំទៀតដែលមានន័យថាខ្សែការពារ សញ្ជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះបន្តជួយដល់ក្លិបនេះ រហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤” ។

កីឡាករ Kurzawa ដែលនឹងឈានចូលវ័យ ២៨ ឆ្នាំនៅខែកញ្ញាត្រូវបានសារព័ត៌មាន កន្លងមកចុះផ្សាយ ថាមានទំនាក់ទនងជាមួយនឹង ក្លឹបតោខៀវ Chelsea និងក្លឹប Arsenal ដើម្បីអាចចាកចេញពីបារាំង នៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top