បរទេស ៖ កន្លែងកម្សាន្ត នៅពេលយប់រួមទាំង ហាងម៉ាស្សាផងដែរ នឹងត្រូវបើកទ្វារម្តងទៀតនៅថ្ងៃពុធនេះ ហើយជនបរទេសខ្លះ នឹងត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃបាន ប៉ុន្តែមិនមែនភ្ញៀវទេសចរទេ ព្រោះការរឹតបន្តឹងការបិទ ប្រទេសដោសារមេរោគត្រូវ បានបន្ធូរបន្ថយបន្ថែមទៀត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់រដ្ឋបាល ស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃចន្ទបានផ្តល់ភ្លើងខៀវ សម្រាប់កន្លែងកម្សាន្ត ដែលនៅសេសសល់ទាំងអស់ បើកដំណើរការឡើងវិញចាប់ពីថ្ងៃពុធ ។ ពួកគេរាប់បញ្ចូល ទាំងហាងស្រា និងបារ ខារ៉ាអូខេ និងហាងម៉ាស្សាសូណា ផងដែរ។ វិធានការសុខភាពនិងការត្រួតពិនិត្យ នឹងត្រូវបានទាមទារឱ្យអនុវត្តផងដែរ ។
អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា « វាត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ»។
វិនិយោគិន និងកម្មករ ដែលមានជំនាញខ្ពស់មកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង ហុងកុង និងសិង្ហបុរី នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសនេះ ក្នុងលក្ខខណ្ឌ ដែលពួកគេចូលទៅក្នុងកម្មវិធីដាក់ខ្លួនឯង ឱ្យនៅដាច់ដោយឡែក នៅតាមកន្លែងឯកជន ដែលរៀបចំដោយរដ្ឋាភិបាល។ ភ្ញៀវទេសចររយៈពេលខ្លីនឹងត្រូវរួចផុតពីតម្រូវការនេះ ៕ប្រែសម្រួលៈ ណៃ តុលា