ព័ត៌មានអន្តរជាតិ

តុលាការជាន់ខ្ពស់ និយាយថា Twitter មិនចាំបាច់លុប tweets លើប្រវត្តិចាប់ខ្លួន បុរសនោះឡើយ

តូក្យូ ៖ តុលាការកំពូលទីក្រុងតូក្យូ បានច្រានចោលការទាមទារ របស់បុរសម្នាក់ ក្នុងការលុបចោល Twitter បង្ហាញពីប្រវត្តិ នៃការចាប់ខ្លួន របស់លោកដោយបដិសេធ ចោលនូវសេចក្តីបង្គាប់ របស់តុលាការជាន់ សម្រាប់ក្រុមហ៊ុនសហរដ្ឋអាមេរិក ដើម្បីលុបប្រកាស នៅលើអ៊ីនធើណេត ។

ក្នុងការប្រគល់សេចក្តី សម្រេចនេះប្រធានចៅក្រម លោក Hiroshi Noyama បាននិយាយថា Twitter ដើរតួនាទីយ៉ាងសំខាន់ ជាហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន នៅលើអ៊ីនធើណេត ហើយត្រូវមានស្តង់ដារ តឹងរឹងនៅក្នុងករណី ពិសេសនេះ ។ កាលឆ្នាំ ២០១៧ តុលាការកំពូល របស់ប្រទេសជប៉ុន បានកំណត់ស្តង់ដារតឹងរឹង នៅក្នុងបណ្តឹងស្រដៀងគ្នា ដោយច្រានចោលសំណើ របស់បុរសម្នាក់ផ្សេងទៀត ដើម្បីដកលទ្ធផលស្វែងរកព័ត៌មាន នៃការចាប់ខ្លួនលោកពីបទ ពេស្យាចារកុមារចេញពីកម្មវិធីស្វែងរករបស់ Google ។

តុលាការកំពូលបានសម្រេចថា ការលុបចោលលទ្ធផល នៃការស្វែងរកអាចត្រូវបានអនុញ្ញាត លុះត្រាតែសារសំខាន់ នៃការការពារភាពឯកជន មានច្រើនជាងការបង្ហាញព័ត៌មាន។ កាលពីខែតុលា តុលាការស្រុកតូក្យូបានធ្វើ តាមសំណូមពរនៃការលុបចោល ដោយបុរសនៅភាគឥសាន នៃប្រទេសជប៉ុន ដោយនិយាយថា ស្តង់ដារបន្ធូរបន្ថយ គួរតែត្រូវបានអនុវត្ត ក្នុងករណីដែល Twitter មិនមានហេដ្ឋារចនា សម្ព័ន្ធព័ត៌មានដូចគ្នានឹង Google ៕ដោយ៖លី ភីលីព

Most Popular

To Top