បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្តដាក់បម្រាមអាវុធលើ ប្រទេសអ៊ីរ៉ង់ ដោយព្រមានថា ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ អាចនឹងឈ្មួញអាវុធមួយ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដែលប្រជុំតាមវីដេអូខល បានជួបពិភាក្សាគ្នាថា តើបម្រាមអាវុធ របស់សហរដ្ឋអាមេរិក គួរតែត្រូវដាក់បន្តទៀតដែរឬទេ។ បម្រាមអាវុធនេះ នឹងត្រូវផុតកំណត់នៅក្នុងពាក់កណ្ដាលខែតុលា ជាផ្នែកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៥ ។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ងនោះ នៅក្នុងឆ្នាំ២០១៨ ដោយហៅវាថា មានគុណវិបត្តិលើខ្លឹមសារ និងបានដាក់ទណ្ឌកម្មជាថ្មី លើទីក្រុងតេអេរ៉ង់ ជាទង្វើមួយបង្កឲ្យមានការ សងសឹកពីអ៊ីរ៉ង់ តាមរយៈចាប់ផ្តើមជាថ្មី នូវសកម្មភាពនុយក្លេអ៊ែ ដែលត្រូវបានហាមឃាត់ ក្រោមកិច្ចព្រមព្រៀង ជាមួយអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ៕
ប្រែសម្រួល៖ប៉ាង កុង