បរទេស ៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានបាញ់បង្ហោះផ្កាយរណប ប្រាប់ទិសដៅជំនាន់ថ្មីទី៣ របស់កងកម្លាំងអវកាស សហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធកំណត់ ទីតាំងលើផែនដី ពីរដ្ឋផ្លរីដា ។
តាមសេចក្តីរាយការណ៍ ផ្កាយរណប GPS III SV03 នេះ គឺមានគោលដៅ ដើម្បីបង្កើននិងធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធដែលមានស្រាប់ ដែលមានយាន អវកាសចំនួន៣១គ្រឿង នៅក្នុងគន្លងផែនដីមធ្យម ។ កងកម្លាំងអវកាសអាមេរិក មានគោលបំណងរក្សាចំនួនផ្កាយរណប GPS នៅប្រមាណ២៤គ្រឿង ស្របពេល ដែលផ្កាយរណបចាស់ៗ ត្រូវចូលនិវត្តន៍។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា ប្រព័ន្ធ GPS របស់យោធានេះ ក៏ត្រូវបានប្រើប្រាស់ ដោយជនស៊ីវិលផងដែរ ដោយដឹកនាំឧបករណ៍ ប្រប្រើប្រចាំថ្ងៃ ដូចជា Google Maps និងសេវាកម្មបណ្ដាញ ចែកចាយទីតាំង Uber របស់ជាដើម៕
ប្រែសម្រួល៖ប៉ាង កុង