ព័ត៌មានអន្តរជាតិ

ពពកដ៏ចម្លែក មើលទៅដូច UFO ហោះសម្រុកមកលើទីក្រុង ញូម៉ិកស៊ិក នាំមកនូវពន្លឺ និងខ្យល់បក់ខ្លាំង

ញូម៉ិកស៊ិក ៖ ពពកដ៏ចម្លែកពពក បានលេចចេញនៅលើទីក្រុងមួយ ក្នុងរដ្ឋញូម៉ិកស៊ិក “New Mexico”ដែលស្រដៀងនឹង UFO របស់មនុស្សក្រៅភពដ៏ធំ នៅក្នុងទិវាឯករាជ្យ ខ្សែភាពយន្តឆ្នាំ១៩៩៦ “1996 film Independence Day” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប៉ុន្តែសកម្មភាពបែបនេះ មិនមែនជាការឈ្លានពាន របស់មនុស្សក្រៅភពនោះឡើយ ប៉ុន្តែជាបាតុភូតអាកាសធាតុ ដែលគេស្គាល់ថា ជាពពកធ្នើដែលកើតឡើង នៅពេលព្យុះខាងមុខត្រជាក់ បុកជាមួយខ្យល់ក្តៅ និងសើម ។ វីដេអូពីព្រឹត្តិការណ៍ អាកាសធាតុត្រូវបានថត នៅក្នុងទីក្រុងClovis នៅថ្ងៃទី ២៣ ខែមិថុនា និងបង្ហាញពីពេលថ្ងៃលិច គួរឲ្យស្ញប់ស្ញែងនៅចម្ងាយ ដែលមានរន្ទះបាញ់ ចេញពីពពករាងឌីស ។

ជំនន់ទឹកភ្លៀងក៏ជន់ មកលើក្រុងខាងក្រោមបណ្តាល ឲ្យមានខ្យល់បក់ខ្លាំង ប៉ុន្តែគ្មានការខូចខាត គួរឲ្យកត់សម្គាល់ណាមួយ ដែលបណ្តាលមកពីព្យុះនេះឡើយ។ ព្រឹត្តិការណ៍អាកាសធាតុ ដ៏កម្រនេះត្រូវបានថត ដោយលោក Christian Hernandez បានប្រាប់ Fox ៥ ថា ថ្ងៃលិចពិតជាស្រស់ស្អាត ដូចពពកដ៏អស្ចារ្យគួរឲ្យរំភើប បានរំកិលចូលមកជិត ទីក្រុងនាល្ងាចនោះ ។
អាកាសធាតុដ៏គួរឲ្យភ័យខ្លាច ទាំងនេះត្រូវបានគេដាក់ឈ្មោះ ជាផ្លូវការថា ជាពពកប្រភេទថ្មីនៅក្នុងពពកអាត្លាស របស់អង្គការឧតុនិយមពិភពលោក នៅឆ្នាំ២០១៨ “World Meteorological Organisation’s Cloud Atlas in 2018”៕ដោយ៖លី ភីលីព

Most Popular

To Top