តេអេរ៉ង់៖ កិច្ចប្រជុំកំពូល ត្រីភាគីរវាងអ៊ីរ៉ង់ រុស្ស៊ី និងតួកគី កាលពីថ្ងៃពុធ បានអំពាវនាវឱ្យភាគីជម្លោះនៅស៊ីរី ប្រកាន់ខ្ជាប់ នូវដំណើរការនយោបាយ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។
សេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយ នៅចុងបញ្ចប់នៃសន្និសីទវីដេអូ ដែលចូលរួម ដោយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រូហានី ដោយភាគីទាំង៣ បានអំពាវនាវ ឲ្យមានដំណោះស្រាយខាងលើនេះ។
ទូរទស្សន៍អ៊ីរ៉ង់ បានចុះផ្សាយថា ពួកគេក៏បានយល់ព្រម ធ្វើកិច្ចប្រជុំកំពូលត្រីភាគីបន្ទាប់ ស្តីពីប្រទេសស៊ីរី នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ កាលបរិច្ឆេទលម្អិតនោះទេ។
ក្នុងជំនួបនោះលោក រូហានី បានបរិហារថាជាអំពើអមនុស្សធម៌ ដែលជាទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសស៊ីរី ដែលកំពុងប្រយុទ្ធប្រឆាំង នឹងការរាតត្បាតកូវីដ-១៩នេះ៕ ដោយ៖ ឈូក បូរ៉ា