ព្រឹត្តិការណ៍

អាមេរិក និងសហភាព អារ៉ាប់រួម បញ្ចប់ សមយុទ្ធនៅឈូង សមុទ្រអារ៉ាប់

បរទេស៖កងទ័ពម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ទីបញ្ជាការអាកាសចរណ៍រួម របស់សហភាពអារ៉ាប់រួម បានបញ្ចប់សហសមយុទ្ធ នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ជាមួយកងកម្លាំងសហរដ្ឋអាមរិក។ 

ប្រតិបត្តិការហ្វឹកហាត់ទ័ពជើងទឹកនិងជើងអាកាសនេះ គឺត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែមិថុនា និងផ្តោតសំខាន់លើនាវាមូលដ្ឋានចល័ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ 

លោកឧត្តមសេនីយ៍ Matthew Trollinger ជាមេបញ្ជាការកងកម្លាំងលេខ៥១ របស់កងពលតូចលេខ៥របស់កងកម្លាំងម៉ារីន បានមានប្រសាសន៍ដូច្នេះថា “ឱកាសនៃសមយុទ្ធទាំងនេះ ពង្រឹងការប្តេជ្ញាលើភាពជាដៃគូនៅក្នុងតំបន់ ធ្វើឲ្យកាន់តែប្រសើរឡើងនូវ អន្តរប្រតិបត្តិការ និងបង្ហាញពីការប្តេជ្ញារបស់សហភាពអារ៉ាប់រួមនិងសហរដ្ឋអាមេរិក ក្នុងដំណើរឆ្លើយតបចំពោះ ការគម្រាម កំហែងនៅក្នុងតំបន់”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top