បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសបារាំង បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវបេសកកម្មយោធារបស់ខ្លួន ជាមួយនឹងអង្គការណាតូ ក្នុងពេលដែលកំពុងមានបញ្ហា ជាមួយនឹងតួកគីផង និងបញ្ហាតួនាទីរបស់តួកគីផង នៅក្នុងប្រទេសលីប៊ី។
ក្រសួងការពារជាតិ នៃប្រទេសបារាំង បាននិយាយនៅថ្ងៃនេះដែរថា ការផ្អាកសកម្មភាពយោធាបារាំង ជាមួយនឹងអង្គការណាតូ ជាពិសេសបេសកកម្មរបស់ខ្លួន នៅក្នុងតំបន់សមុទ្រ Guardian ដោយសារតែរដ្ឋាភិបាលបារាំង បានយល់ឃើញថា តួកគីបានល្មើសទៅនឹងទណ្ឌកម្ម អំពីការប្រើប្រាស់អាវុធ ប្រឆាំងទៅនឹងប្រទេសលីប៊ី។
លើសពីនោះផងដែរ គេមើលឃើញថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បញ្ហារវាងប្រទេសបារាំងនិងតួកគី អំពីការប៉ះទង្គិចគ្នា នៅឈូងសមុទ្រមេឌីទែរ៉ាណេ ដោយបារាំងបានចោទតួកគីថា នាវាចម្បាំងរបស់ខ្លួន បានបើកការវាយប្រហារ សំដៅនាវាចម្បាំងរបស់បារាំង ដែលរដ្ឋាភិបាលអង់ការ៉ា បានឆ្លើយតបថា មិនដែលមានរឿងនេះ កើតឡើងឡើយ៕
ប្រែសម្រួល៖ស៊ុនលី