ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាអាមេរិក នៅកូរ៉េខាងត្បូង ច្រានចោលសេចក្តីរាយការណ៍ អំពីការដកទ័ព

បរទេស៖ មេបញ្ជាការកងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ Robert Abrams បានមានប្រសាសន៍ប្រាប់ថា មិនមានផែនការ ឲ្យសហរដ្ឋអាមេរិក ដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសកូរ៉េខាងត្បូងនោះ ស្របពេលមានមន្ទិលសង្ស័យ ស្តីពីការចែកគ្នាចំណាយ លើការពារជាតិ និងស្ថានភាពរបស់កងទ័ព នៅលើឧបទ្វីបកូរ៉េ។

ថ្លែងនៅក្នុងវេទិកាមួយ ដែលរៀបចំឡើង ដោយមូលនិធិសម្ព័ន្ធមិត្ត កូរ៉េ-សហរដ្ឋអាមេរិក លោក Robert Abrams បានថ្លែងថា សេចក្តីថ្លែងការណ៍ណាមួយ ស្តីពីការកាត់បន្ថយ វត្តមានយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាការប៉ាន់ស្មាន ហើយសហរដ្ឋអាមេរិក នៅតែរក្សាសាមគ្គីភាព ជាមួយកូរ៉េខាងត្បូង និងមានការប្តេជ្ញាចិត្ត ការពារកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់លោក Robert Abrams នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីអតីត ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Bolton បាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានគម្រាមដក កងទ័ពអាមេរិកទាំងអស់ ២៨.៥០០នាក់ ចេញពីប្រទេសកូរ៉េខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top