ថ្ងៃទី៧ខែតុលាឆ្នាំ២០០១គឺជាថ្ងៃដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយលោកប្រធានាធិបតីGeorge W.Bushបានប្រកាសដាក់ទ័ពទៅកាន់ ប្រទេសអាហ្គានីស្ថាន ដោយមូលហេតុប្រឆាំងសងសឹក ទៅនឹងក្រុមភេវរកម្មអាល់កៃដា ដែលមាន វត្តមាននៅក្នុងប្រទេសអាហ្គានីស្ថាន។
ការប្រកាសនេះត្រូវបាន ធ្វើឡើងនៅត្រឹមតែ រយៈពេលជិតមួយខែក្រោយ ការវាយប្រហារថ្ងៃទី៩ខែកញ្ញាឆ្នាំ២០០១ ទៅលើអគារភ្លោះ ពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកដែលខ្លួនបានចោទប្រកាន់ថាក្រុមភេវរកម្មអាល់កៃដា គឺជាមេគម្រោងការមួយនេះ។
លោកBushក៏បាននិយាយទុកជាមុនផងដែរថា សង្គ្រាមប្រឆាំងទៅនឹងភេវរកម្មនៅក្នុងប្រទេសអាហ្គានីស្ថានគ្រាន់តែជាការ ចាប់ផ្តើមប្រឈមមុខគ្នាប៉ុណ្ណោះ ហើយលោកបានបន្តទៀតថាសង្គ្រាមនេះក៏នឹងត្រូវធ្វើឡើងជាមួយនឹង បណ្តាប្រទេស ណាដែលមានការគាំទ្រនិងបណ្តុះបណ្តាលដល់ ក្រុមភេវរកម្មផងដែរ៕
ប្រែសម្រួល:ស៊ុនលី