សេអ៊ូល៖ អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ លើប្រទេសកូរ៉េខាងជើង ក្នុងការសម្របសម្រួល ជាមួយសហរដ្ឋអាមេរិក ចំពេលមានរបាយការណ៍ ស្តីពីសមយុទ្ធដែលអាចកើតមាន ។
កាលពីថ្ងៃពុធបណ្តាញ ខ្សែកាបក្នុងស្រុកប៉ុស្តិ៍ A បានរាយការណ៍ថា កូរ៉េខាងជើងកំពុងសាងសង់គំរូ ចម្លងតូចមួយនៃអ្វីដែលមើលទៅ ដូចជាការិយាល័យប្រធានាធិបតី Cheong Wa Dae ឬក្រសួងការពារជាតិនៅលើកោះ វាលខ្សាច់មួយនៅជិត Kilju ខេត្ត North Hamgyong ។
លោក Kim Jun-rak ក អ្នកនាំពាក្យរបស់ JCS បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងកំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះសកម្មភាពរបស់កូរ៉េខាងជើង ក្រោមការសម្របសម្រួល យ៉ាងជិតស្និទ្ធរបស់កូរ៉េខាងត្បូង – សហរដ្ឋអាមេរិក៕ដោយ ឈូក បូរ៉ា