ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ធ្វើការស៊ើបអង្កេតឧប្បត្តិហេតុ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់អ៊ីរ៉ង់

បរទេស៖ មន្ត្រីនាំពាក្យ របស់អង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ក្នុងពេលថ្មីៗនេះថា អ្នកជំនាញកំពុងតែ ធ្វើការស៊ើបអង្កេតហេតុការណ៍ ដែលកើតឡើងមួយ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់ប្រទេសអ៊ីរ៉ង់។

លោក Behrouz Kamalvandi បាននិយាយប្រាប់ថា ឧប្បត្តិហេតុនោះ បានធ្វើឲ្យខូចខាតដល់ខ្ទម កំពុងសាងសង់នៅបរិវេណអគារនោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានអ្នករងគ្រោះពីហេតុការណ៍នេះ ឬក៏មានការប៉ះពាល់ ដល់សកម្មភាពបច្ចុប្បន្នណាមួយ នៅបរិវេណអគារនុយក្លេអ៊ែនោះទេ។

ចំណែកអ្នកនាំពាក្យ របស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់រូបនោះ ក៏បាននិយាយបន្ថែមទៀតផងដែរថា ក្រុមអ្នកជំនាញ នាពេលបច្ចុប្បន្ននេះ កំពុងតែនៅកន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ពីមូលហេតុបង្កឲ្យមានឧប្បតិ្តហេតុនោះ និងធ្វើការវាយតម្លៃ លើការខូចខាតនានា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top