ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ចេញសេចក្តីថ្លែងការណ៍ គាំទ្រការកាត់បន្ថយទ័ព នៅអាល្លឺម៉ង់

បរទេស ៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងដំណើរគាំទ្រដល់សំណើ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យធ្វើការរៀបចំឡើងវិញ នូវកងទពអាមេរិក ចំនួន៩.៥០០នាក់ ដែលបច្ចុប្បន្នកំពុងតែឈរជើង ប្រចាំក្នុងប្រទេសអាល្លឺម៉ង់។

យោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្រោយមាន ការរាយការណ៍ថា រដ្ឋសភា នឹងចាត់វិធានការថ្កោលទោស ផែនការរបស់លោកប្រធានាធិបតីនោះ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Mark Esper និងប្រធានអគ្គសេនាធិការ លោក Mark Milley បានប្រាប់សេចក្តីលម្អិត ដល់លោកប្រធានាធិបតី ស្តីពីសំណើកាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍មន្ទីរបញ្ចកោណ បាននិយាយប្រាប់ដូច្នេះថា “សំណើដែលបានអនុម័ត មិនត្រូវតែត្រូវជាមួយសេចក្តីណែនាំ របស់លោកប្រធានាធិបតី ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឲ្យកាន់ តែប្រសើរឡើង នូវការទប់ស្កាត់រុស្ស៊ី ពង្រឹងសម្ពន្ធមិត្តណាតូ ធានាអះអាងចំពោះសម្ពន្ធមិត្ត ធ្វើឲ្យប្រសើរឡើងនូវភាពបត់បែនជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងភាពបត់បែនប្រតិបត្តិការ របស់ទីបញ្ជការអឺរ៉ុបរបស់អាមរិក និងយកចិត្តទុកដាក់ ចំពោះបុគ្គលិកសេវាកម្មរបស់យើង និងក្រុមគ្រួសាររបស់ពួកគេផងដែរ” ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top