ក្រុមតារាវិទ្យាបាននិយាយថា ផ្កាយព្រះគ្រោះយក្ស២ស្ថិតចន្លោះពីគ្នារវាងទំហំរបស់ភពព្រះសៅរ៍ និងភពព្រហស្បតិ៍ចាប់រូបភាពបានដោយកែវយឺតនៅក្នុងរបាំទំនាញផែនដីនៅជុំវិញផ្កាយដែលមានពន្លឺព្រះអាទិត្យចម្ងាយ ៨០០ ឆ្នាំពន្លឺពីផែនដី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
វត្ថុទាំង២ត្រូវបានរកឃើញ ដោយប្រើតេឡេស្កូប ឬកែវយឺតមានមូលដ្ឋានលើផែនដី ហើយនេះជាព្រឹត្តិការណ៍ដំបូងត្រូវបានរកឃើញដោយ ឧបករណ៍មិនមាននៅលើគន្លងជុំវិញផែនដី។ តារាវិទូដែលបង្កើតជាសម្ព័ន្ធអន្តរជាតិនៃសាកលវិទ្យាល័យ និងក្រុមត្រូវបានស្គាល់ថា នេះជាគ្រោងការស្វែងរកតំបន់ធំទូលាយសម្រាប់ភព (WASP) បានរកឃើញពិភព Waltzing។
ភពទាំងនោះមានឈ្មោះថា WASP-148b និង WASP-148c ដោយគោចរជាតារា ដែលមានរាងដូចព្រះអាទិត្យក្នុងផ្កាយនៃHercules និងស្ថិតនៅចន្លោះម៉ាសរបស់ ភពសៅរ៍និងភពព្រហស្បតិ៍។ យោងតាមអ្នកវិទ្យាសាស្ត្រថា វត្ថុយក្សទាំងនេះអាចមាន សកម្មភាពថា មានទំនាញផែនដីរៀងៗ ខ្លួនដែលបណ្តាល ឲ្យបង្កើនល្បឿន និងបន្ថយល្បឿន នៅពេលវាឈានដល់ពិភពលោកផ្សេងទៀត៕